សៀមរាម៖ ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ត្រូវបានគ្រាប់កាំភ្លើងខ្យល់បាញ់ចូលដល់សួត ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះភ្លាមៗ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កុមារារងគ្រោះមានអាយុ៤ឆ្មាំ ត្រូវរងរបួសដោយសារគ្រាប់កាំភ្លើងខ្យល់ បាញ់ចូលក្នុងសួត ហើយត្រូវបានវះយកចេញប្រកបដោយជោគជ័យនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅភូមិដំរីកូន ស្រុកសូនិគម ខេត្តសៀមរាប។

ក្មេងប្រុសរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះ និងវះកាត់ដោយក្រុមគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យជ័យ វរ្ម័នទី៧ (គន្ធបុប្ផាទី៣)។ សូមជម្រាបថារាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ ដោយគ្មានការរើសអើង ដែលទាំងនេះជាមូលនិធិគន្ធបុប្ផាកម្ពុជា-មូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២មកម្លេះ៕
អត្ថបទ៖ចតុមុខ

