
លោក Alistair Heath គ្រូបង្វឹករបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានថ្លែងក្រោយចាញ់២ប្រកួតជាប់ៗគ្នានៅលីគកំពូលកម្ពុជាដូច្នេះថា៖«ក្រុមរបស់ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងក្នុងការប្រកួតពីរលើកចុងក្រោយនេះ។ យេីងមានការប្រកួតដ៏ងាយស្រួលជាមួយនិង វិសាខា នឹងភ្នំពេញក្រោន»។
លោកបន្តទៀតថា៖«យេីងលេងបានល្អជាង បង្ហាញពីការប្រយុទ្ធនិងការប្ដេជ្ញាចិត្តខ្លាំងជាងបេីប្រៀបទៅនឹងគូរប្រជែងរបស់យេីង។ ហើយប្រាកដណាស់ យើងក៏បានបង្កើតកំហុសដ៏ធំជាច្រេីនផងដែរ ប៉ុន្តែអ្វីដែលមិនអាចជួយបាននោះគឺមន្ត្រីអជ្ញាកណ្ដាលដែលធ្វេីការសម្រេចចិត្តដ៏អាក្រក់។ ទោះជាយ៉ាងនេះក្តី នេះជាអ្វីដែលយើងត្រូវប្រឈមមុខ អ្វីដែលយើងអាចធ្វើបានគឺនៅជាមួយគ្នាជាក្រុម ហើយបន្តខិតខំប្រឹងប្រែង»។
លោកបន្ថែម៖«ជាមួយនឹងការប្រកួតលើកទីបីរបស់យើងក្នុងរយៈពេល ៧ថ្ងៃ ដែលនឹងមកដល់ថ្ងៃសៅរ៍ខាងមុខនេះ ខ្ញុំសុំឱ្យអ្នកគាំទ្រមកអោយបានច្រើនកុះករនៅកីឡដ្ឋានហនុមាន។ ធ្វេីឱ្យមានការលក់ចេញសំបុត្រឱ្យអស់ និងបង្កើតបរិយាកាសដ៏អ៊ូរអរដែលអ្នកទាំងអស់គ្នាតែងតែធ្វើ។ កំណត់ត្រាអ្នកចូលរួមគឺ ៣,៥០០នាក់ សូមបំបែកកំណត់ត្រានេះនៅថ្ងៃសៅរ៍។ អ្នកគឺជាអ្នកគាំទ្រដ៏ល្អបំផុត និងស្មោះត្រង់បំផុតនៅក្នុងលីគ ខ្ញុំចង់ជួបអ្នកទាំងអស់គ្នានៅទីនោះថ្ងៃសៅរ៍ខាងមុខនេះ៕»


