ព្រះសីហនុ ៖ ព្យុះភ្លៀងខ្យល់បក់បោក ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានធ្វើឲ្យគួចយកខ្សាច់ឆ្នេរសមុទ្រ ហើរធ្លាក់រាយប៉ាយលើផ្លូវនៅតាមមាត់ឆ្នេរ អូរត្រេះ១ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឲ្យប៉ះពាល់បរិស្ថាន ពិបាកធ្វើដំណើរ ហើយត្រូវបានអាជ្ញាធរ អង្គភាពពាក់ព័ន្ធ ចាត់វិធានការ កៀរ កើប ប្រមូលយកចេញ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ។

តាមអាជ្ញាធរបានឲ្យដឹងថា ដោយសារភ្លៀង ព្យុះ ខ្យល់បក់បោក គួចដីខ្សាច់ឆ្នេរហុយ ធ្លាក់រាយប៉ាយតាមផ្លូវ ពិបាកក្នុងការធ្វើដំណើរ ទើបនៅថ្ងៃទី១៤ ខែកក្កដា នេះអាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ សហការពីផ្នែកឯកជនខាងសម្អាតក្រុង បានប្រើគ្រឿងចក្រនិងកម្លាំង ចុះកើបសម្អាតដីខ្សាច់យកចេញពីលើផ្លូវនិងលើខឿនការ៉ូឡាចិញ្ចើមផ្លូវ ឲ្យស្អាតឡើងវិញ ៕

អត្ថបទ÷តាតុង សែនជ័យ

Share.