ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូធំ បុករឺម៉កមួយគ្រឿង បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍មួយនេះកេីតឡេីងនៅវេលាម៉ោង១០:៤០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ចំណុចខាងមុខមន្ទីរពេទ្យកាល់ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារឲ្យបានដឹងថា: នៅមុនពេលកើតហេតុគេបានឃើញ បុរសវ័យចំណាស់ម្នាក់បើកបររឺម៉ក មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1AH-7632 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស ក្នុងទិសដៅពីជេីងទៅត្បូង បត់ឆ្លងទៅផ្លូវ៨៤ ដល់ពាក់កណ្តាលផ្លូវក៏ស្រាប់តែមានម៉ូតូម៉ាក HONDA CBR មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HP-3209 បេីកដោយបុរសម្នាក់ ធ្វេីដំណេីរមកតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស ក្នុងទិសដៅប្រច្រាស់ទិសគ្នា ក្នុងស្ថានភាពល្បឿនលឿន អកសឺចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុករឺម៉កពេញទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់អ្នកបេីកបរ រឺម៉ករងរបួសធ្ងន់ធ្ងរបែកក្បាលហូរឈាមត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមុន្ទីពេទ្យ។

ចំណែកម៉ូតូរឺម៉ករងការខូចខាតផ្នែកខាងមុខបាក់កង់ខ្ទិចទាំងស្រុង។ រីឯម៉ូតូCBR វិញទទួលរងការខូចខាតផ្នែកខាងមុខបន្តិចបន្តួចតែប៉ុណ្តោះ។ បន្ទាប់ពីកេីតហេតុក៏មានវត្តមានរបស់កម្លាំងសម្ថកិច្ចមូលដ្ធានបានចុះទៅទីតាំងកេីតហេតុរួចបន្តរាយការណ៍ទៅសម្ថកិច្ចជំនាញចុះមកធ្វេីការត្រួតពិនិត្យបន្ថែមទៀតផងដែរ។

បច្ចុប្បន្នក្រោយពេលកេីតហេតុសម្ថកិច្ចជំនាញបានធ្វេីការវាស់វែង រួចបានយកម៉ូតូ និងរឺម៉កទៅរក្សាទុកនៅ ករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយបន្តទៀតផងដែល។ ៕
អត្ថបទ÷លី សុភាស់
