ភ្នំពេញ៖ រថយន្តស៊េរីទំនេីប ប៉ះជាមួយរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត នៅខាងមុខអាគារThe Brid ។

ហេតុការណ៍មួយនេះកេីតឡេីងនៅវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខអាគារ The Brid តាមបណ្តោយផ្លូវ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។យោងទៅតាមប្រភពពត៌មានពីកន្លែងកេីតហេតុបានបញ្ជាក់ក្រុមកាងារឲ្យបានដឹងថា ៖ នៅមុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក TOYOTA PRIUS មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ល្លាកលេខភ្នំពេញ2BP-0729 បេីកបរដោយនារីរូបស្រស់និងបុរសរួមដំណេីរ តាមបណ្តោយផ្លូវ៧៨ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈពេលដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក(ឡង់គ្រីស័រ) មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2S-6787 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៧៨ ក្នុងទិសដៅប្រច្រាសទិសគ្នា ក្នុងស្ថានភាពល្បឿនលឿនថែមទាំងខ្វះការប្រុងប្រយ័ត្ន សង្ស័យថាស្រវឹងក៏រេចង្កូតទៅឆ្វេងគៀរ រថយន្តម៉ាកTOYOTAPRIUS ចំពីជំហៀនិងផ្នែកខាងក្រោយខ្ជិចទាំងស្រុង។

រីឯរថយន្តស៊េរីទំនើបវិញទទួលរងការខូចខាតចំផ្នែកខាងឆ្វេងកង់រថយន្តដាច់ក្រឡេកង់ធ្វេីដំណេីរទៅមុខលែងរួច។ បន្ទាប់ពីកេីតហេតុបុរសម្ចាស់រថយន្តស៊េរីទំបេីបបានបេីកទ្វារចុះពីរថយន្តរួចទាក់ទងទៅគ្នាឲ្យមកទទួល រួចបន្តជិះគេចខ្លួនចេញទៅបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកេីតហេតុ។

ក្រោយពេលកេីតហេតុសម្ថកិច្ចមូលដ្ធានចុះទៅកន្លែងកេីតហេតុ រួបន្តរាយការណ៍ទៅសម្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែង ហេីយយករថយន្តទាំងពីរទៅរក្សាទុកនៅ ករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីរងចាំធ្វេីការដោះស្រាយគ្នានៅពេលក្រោយបន្តទៀតផងដែល ៕
អត្ថបទ÷លី សុភាស់
