គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាបានជូនដំណឹងថា បងប្អូនអតីត យុទ្ធជនដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តសៀមរាម ដែលពុំមានដីនិងផ្ទះសម្រាប់ស្នាក់នៅហើយស្មគ្រ័ចិត្តទៅរស់នៅ លើដីសម្បទាន សង្គមកិច្ចខេត្តឧត្តរមានជ័យដែលសមាគមអតីតយុទ្ធជន បានរៀបចំដីនិង សាងសង់ផ្ទះសម្រាប់ផ្តល់ជូន។

ក្នុងនាមអនុប្រធាន និងជាអគ្គលេខាធិការស.អ.ក. ឯកឧត្តម គន់ គីម បានអំពាវនាវ ឱ្យបងប្អូន អតីតយុទ្ធជនរៀបចំដាក់ពាក្យស្នើសុំដីនិងផ្ទះតាមរយៈប្រព័ន្ធតេឡេក្រាម និងគេហទំព័ររបស់យើង ឬតាមរយៈ ស.អ.ក.រាជធានី ខេត្ត ស.អ.ក.ស្រុក ក្រុង ឃុំ សង្កាត់ សាខាបុស្តិ៍រដ្ឋបាល ដែលនៅក្បែរផ្ទះរបស់បងប្អូនដើម្បីបញ្ជាក់អំពីស្ថានភាព ជីវភាពរស់នៅពិតប្រាកដ ហើយស្ម័គ្រចិត្តទៅរស់នៅដីសម្បទានសង្គមកិច្ចខេត្ត ឧត្តរមានជ័យពិតមែន។
បើតាមឯកឧត្តម គន់ គីម ក្នុងឱកាសចុះជួប សំណេះសំណាលជាមួយបងប្អូនអតីត យុទ្ធជនរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាបកន្លងមក បងប្អូនអតីតយុទ្ធជន បានស្នើសុំដីនិងផ្ទះ ហើយបានសន្យានឹងរៀបចំជូនបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់រួច៕

