ភ្នំពេញ៖ ចៅក្រមស៊ើបសួរ លោក សាន ប៊ុនធឿន បានសម្រេចឃុំខ្លួនជនជាតិចិន ដាក់ពន្ធនាគារព្រៃស ម១
កាលពីថ្ងៃទី ១៤ កក្កដា ២០២២។ ការសម្រេចឃុំខ្លួនជនជាតិចិន១១នាក់នេះ គឺជាប់ពាក់ពន្ធការផលិត កែច្នៃ រក្សាទុក ដោយខុសច្បាប់នូវសារធាតុផ្សំ និងគ្រឿងញៀន ប្រមាណជាង២០០តោននោះ តំណាងអយ្យការបានបើកការស៊ើបសួរ និងសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការនៅថ្ងៃនេះ ពីបទផលិតដោយខុសច្បាប់នូវសារធាតុញៀន ពីបទផលិតរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងបទសម្អាតប្រាក់ តាមមាត្រា៣៩ មាត្រា៤៧ និងមាត្រា៥៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និង ស្តុកទុកចំនួន ៦ទីតាំង៕



អត្ថបទ៖ ចតុមុខ
