ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកខ្សាច់មួយគ្រឿងបើកលឿនរេចង្កូតឡើងលើសួនពុសចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើងសំណាងល្អមិនមានអ្នករងរបួស។

ហេតុកាណ៍នេះកើតឡើងនៅវេលាម៉ោង០៩នឹង៤០នាទីព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ ស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានី ។

យោងតាមប្រភពពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា រថយន្តដឹកខ្សាច់មួយគ្រឿងពណ៍សពាក់ស្លាកលេខ ព្រះសីហនុ3A-6524 បើកដោយបុរសម្នាក់តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនលុះមកដល់កន្លែងកើតហេតុក៍បានបើកគេចម៉ូតូ បណ្តាលឱ្យរេចង្កូតឡើងលើសួនពុសចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងចាក់ខ្សាច់ពេញផ្លូវ សំណាងល្អក្នុងហេតុការណ៍មិនបណ្តាលឲ្យអ្នករបួសទេ។

ក្រោយកើតហេតុភាគគីខាងរថយន្តដឹកបានហៅរថយន្តស្ទួចមកស្ទួចយករថយន្តដាក់អែបខាងនិងកើបខ្សាច់ចេញពីផ្លូវដើម្បីអោយពលរដ្ឋធ្វើចរាចរណ៍ធម្មតាវិញនឹងរថយន្តទៅដោយខ្លួនឯងដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕
អត្ថបទ÷ សេង សាវី
