កំពង់ស្ពឺ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកល្បឿនលឿនចុះចំណោត ហ្វ្រាំងបោកក្រឡាប់ខ្លួនឯង ទៅប៉ះបង្កាន់ដៃដែក បាក់ជាង៥០ម៉ែត្រ បោកប៉ះដើមឈើ ទើរមាត់ជ្រោះពេជ្រនិល កាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៤ ចំណោតលោកយាយម៉ៅ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុរថយន្តកុងតឺន័រ បើកល្បឿនលឿនពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) លុះដល់ចំណុចកើតហេតុ ផ្លូវចុះចំណោត ហ្វ្រាំងបោកក្រឡាប់ទៅខាងស្តាំ ទៅបោកប៉ះបង្កាន់ដៃដែកបាក់អស់ជាង៥០ម៉ែត្រ ប៉ះដើមឈើ ទើរមាត់ជ្រោះ សំណាងល្អមិនធ្លាក់ដល់ក្រោម អ្នកបើកបរគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនទៅស្ទូចលើកយកចេញ ដើម្បីដោះស្រាយផលប៉ះពាល់ ៕
អត្ថបទ÷ តាតុង សែនជ័យ
