ភ្នំពេញ÷ រថយន្តម៉ាក TOYOTA RAIZE មួយគ្រឿងបេីកបរដោយនារីម្នាក់ក្នុងល្បឿនយ៉ាងលឿនបានរេចង្កូត បុកម៉ូតូមួយគ្រឿងអូរម៉ូតូកៀបជាប់ក្រោមកង់រថយន្ត កាលពីវេលាម៉ោង ១២:៤០
នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ៣១០កែង ១៤៣ ស្ថិតនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ក្រុមសារព័ត៌មាន ត្រយង ថា គេបានឃេីញ រថយន្ត ម៉ាក TOYOTA RAIZE មួយគ្រឿង ពណ៌សរពាក់ស្លាកលេខ ភ្នំពេញ 2BU-3933 បេីកបរទិសដៅពីកេីត ទៅលិច ក្នុងគោលបំណងចេញពីធ្វេីការត្រឡប់មកផ្ទះ ស្រាប់តែមកដល់ចំណុងកន្លែងកេីតហេតុ បុកជាមួយម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 1IY -0482 ពេញទំហឹងបណ្តាលអោយម៉ូតូអូសកៀបជាប់ខាងក្រោមកង់រថយន្ត ឯម្ចាស់ម៉ូតូរងរបួសត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ថាន ទទួលផែនចរាចរណ៍ នៃអធិការដ្ថាននគរបាល ខណ្ឌបឹងកេងកង បានចុះធ្វើការវាល់វែង និងនាំយករថយន្ត រួមទាំងម៉ូតូយកទៅ រក្សាទុករង់ចាំការដោយស្រាយនៅពេលក្រោយ៕

អត្ថបទ÷ វិច្ឆកា

Share.