ភ្នំពេញ÷ រថយន្តម៉ាក Prus ពណ៏សរមួយគ្រឿង បានបេីកក្នុងល្បឿនយ៉ាងលឿនបុកម៉ូតូ ម៉ាកស្គុបពីយ៉ាងពេញទំហឹងបណ្តាល ម្ចាស់ម៉ូតូ២នាក់រងរបួសធ្ងន់។
ហេតុការណ៏នេះ កេីតឡេីងនៅវេលាម៉ោង ១២:១០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ៤៣២ កែង ៩៥ ស្ថិតនៅក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីកន្លែងកេីតហេតុបានបញ្ចាក់មកថា គេបានឃេីញ រថយន្ត Prus ពណ៏ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BM- 4444 បេីកបរពីជេីងទៅ ត្បូង ស្រាប់តែមកដល់ចំណុចកេីតហេតុ ក៏បានបុកម៉ូតូ ម៉ាកស្កុបពីពណ៌ ខ្មៅលាយទឹកសមុទ្រ ពេញទំហឹងបណ្តាលអោយខូចខាតទាំងម៉ូតូ និង
រថយន្ត។

ក្រោយពេលកេីតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាម៉ុយបញ្ចូនទៅ សង្រ្គោះបន្ទាន់ផងដែល។ ចំណែតឯងរថយន្តក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ពីទីតាំងកន្លែងកេីតហេតុ បន្សល់ទុលម៉ូតូនៅកន្លែងហេតុ។

បច្ចុប្បន្ន សមត្ថកិច្ចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុក នឹងបន្តស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ÷ វិច្ឆកា
