កំពង់ស្ពឺ ៖ ផ្ទះឈើមួយខ្នងត្រូវបានភ្លើងឆេះខ្ទេច អស់ទាំងទ្រព្យសម្បត្តិ ដោយសារឆ្លងចរន្តអគ្គិសនី បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ផ្ទះទទួលរងនូវភ្លើងឆេះ សង់ពីឈើលើ ថ្មក្រោម ប្រក់ក្បឿង មានទំហំ៦ម៉ែត្រ x ៨ម៉ែត្រ ម្ចាស់រងគ្រោះឈ្មោះ សេក ណូន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យឆាបឆេះផ្ទះនេះ ខូចខាតសម្ភារៈ គ្រែ២ ទូរខោអាវ ទូរទឹកកក មាសទម្ងន់ ៧ជី ផ្លាកទីនទម្ងន់ ៦ជី រថយន្ត ២គ្រឿង រងការខូចខាតតិចតួច និងសម្ភារៈប្រើប្រាស់មួយចំនួន ។

ហេតុការណ៍កើតឡើងភ្លាមៗត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកភូមិ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ១គ្រឿង ចេញទៅបាញ់ទឹកពន្លត់ភ្លើង ដោយបនរើប្រាស់អស់៣សុីទែន ៕
អត្ថបទ÷ តាតុង សែនជ័យ
