ព្រះសីហនុ ៖ រថយន្ត២គ្រឿងបើកកៀរគ្នាក្នុងដំណើរស្របទិស បណ្តាលឲ្យមួយគ្រឿងក្រឡាប់ផ្ងារជើងឡើងលើ រងរបួសធ្ងន់ស្រាល២នាក់ កាលពីវេលាម៉ោង១២និង០៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ក្នុងភូមិ បឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9875 ដឹកគ្រែ ពូក ដើរលក់ អ្នកបើកបរឈ្មោះ ហន ឈុនហ័ង ភេទប្រុសអាយុ២៨ឆ្នាំ រងរបួសស្រាល រួមដំណើរជាមួយ ឈ្នោះ ហនហៃ រងរបួសធ្ងន់ ។

ឯរថយន្តបានបើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តហ្វ័ត របស់ក្រុមហ៊ុនដឹកអ្នកដំណើរ ត្រេនសុីត VIP ពាក់ស្លាកលេខ ភ្នំពេញ 2AL-4215 បើកល្បឿនលឿន ពីកើតទៅលិច ជ្រុលកៀរជាមួយរថយន្តដឹកគ្រែ បណ្តាលឲ្យរថយន្តដឹកគ្រែក្រឡាប់ផ្ងារជើងឡើងលើ រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ រីឯខាងរថយន្តហ្វ័ត គ្មានអ្នកណារងរបួស អ្នកបើកបររត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ស្ទូចលើករថយន្តរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទាំង២គ្រឿង រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ÷ តាតុង សែនជ័យ

Share.