ភ្នំពេញ ÷ រថយន្តសេរីទំនេីបមួយគ្រឿង បេីកបរដោយ បុរសចំណាស់ម្នាក់ រួមនិងអ្នកដំណេីរ ៤នាក់ បានបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹងបណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់ រួចព្យាយាមបេីករត់គេច តែត្រូវបានបងប្អូនប្រជាពលរដ្ថឃេីញហេតុការណ៍ ជួយដេញឃាត់បាន។

ហេតុការណ៏នេះ កេីតឡេីងនៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្តុប នាងគង្ហី សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីអ្នករត់កង់បីឥណ្ឌាបានបញ្ចាក់ថា មុនពេលកេីតហេតុ គេបានឃេីញ រថយន្តសេរីទំនេីបមួយគ្រឿង ម៉ាក ឡង់ស័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BE – 0189 បេីកបរពីលិច ទៅកេីត ស្រាប់តែមកដល់ចំណុចផ្លូវប្រសព្វ ស្តុប២៤ម៉ោង ផ្លូវហាន់ណូយ ស្រាប់តែបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CE- 7123 ពេញទំហឹង បណ្តាលអោយ ម៉ូតូរងការខូចខាតយ៉ាងដំណំ រួចរថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេ បានបន្ថែមល្បឿន
ព្យាយាមបេីករត់គេច តែត្រូវបងប្អូនប្រជាពលរដ្ថដែលឃេីញហេតុការណ៏ ជួយដេញឃាត់បាន ។

ក្រោយពេលកេីតហេតុ ជនរងគ្រោះ រងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយ បញ្ចូនទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែល ចំណែកឯងរថយន្តបង្ក សមត្ថកិច្ចនគរបាលខណ្ឌ៧មករា ឃាត់បាន ប្រគល់ជូនមកកាន់សមត្ថកិច្ច ចរាចរណ៏ ខណ្ឌសែនសុខ ដេីម្បីបន្ត ចាត់ការតាមនិតិវិធី៕

អត្ថបទ÷ទូច វិច្ឆិកា

Share.