ភ្នំពេញ÷ បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បើករថយន្តម៉ាស្ដាមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AF-4768 ធ្វើដំណើរតាមបណ្ដោយផ្លូវ 1986 ក្នុងទៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ក៏មានមានម៉ូតូ scoopy មួយគ្រឿង ពណ៌សពាក់ស្លាកលេខកំពង់ឆ្នាំង 1H-2460 ជិះគ្នាបីនាក់ស្រីពីរប្រុសមួយ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា មកបុកពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ហើយម៉ូតូគៀបជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ ឯអ្នកបើកបររួមជាមួយនិងអ្នកដំណើរពីក្រោយពីរនាក់ទៀត រងរបួសធ្ងន់ស្រាលទាំង 3 នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 2:30 យប់រំលងអធ្រាតឈានចូលថ្ងៃទី 18 ខែកក្កដា ឆ្នាំ2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងរួចស្ទូចរថយន្តនិងម៉ូតូរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
អត្ថបទ÷លី សុភាស់
