ភ្នំពេញ​៖ ផ្ទុះអាវុធ​ចំនួន២ គ្រាប់ រួចគេចខ្លួនចេញទៅបាត់ស្រមោល បង្កការផ្ញាក់ផ្អេីលដល់កម្លាំងសម្ថកិច្ចចុះធ្វេីការអន្តរាគម៍ភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកក្កដា​ ឆ្នាំ ២០២២ ត្រង់ចំណុចច្រកចូលបឹងតាម៉ាតកែងនឹងផ្លូវ ៣៧១ ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ដល់ក្រុមការងារឲ្យបានដឹងថា៖​ នៅមុន​ពេល​កេីតហេតុ​ គេ​បានឃើញបុរសមិនស្គាល់អត្តសញ្ញាណចំនួ​ន២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីជេីងទៅត្បូងបត់ទៅផ្លូវច្រកចូលបឹងតាម៉ាត។

ខណៈពេល​ដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ​ បុរសមិនស្គាល់​អត្តសញ្ញាណនោះបានដក​ (អាវុធខ្លី)​ចំនួន​មួយ​ដើម​ រួចធ្វើសកម្មភាពបាញ់ទៅខាង​លេី​ចំនួន២ គ្រាប់រួច​ធ្វេីដំណេីរគេចខ្លួនចេញ​ទៅ​បាត់​ស្រមោល​។

បង្កការ​ផ្ញាក់​ផ្អេីល​ដល់​កម្លាំង​​សម្ថកិច្ច​បុស្ត៍​នគរបាល​សង្កាត់​ដង្កោ​ចុះ​មក​កន្លែង​កេីត​ហេតុ​អន្ត​រាគម៍ស្វែង​រក​សំបក​កន្ទុះ​ បាន​ចំនួន​ខ្ទង់​២​ គ្រាប់​ ។

ក្រោយ​ពេល​កេីត​ ​កម្លាំង​សម្ថកិច្ចបានប្រមូលសំបក​កន្ទុះ​ ​យក​ទៅ​រក្សា​ទុក​ ដេីម្បី​បេីកការ​ស្រាវ​ជ្រាវ​រក​ជន​បង្ក​ ឈាន​ដល់​ការ​ឃាត់​ខ្លួន​យក​មក​ធ្វេីការ​សាក​សួរ​ និងចាត់ការតាម​ផ្លូវច្បាប់​៕

អត្ថបទ÷ លី សុភាស់

Share.