ក្លិបបាល់ទាត់ Pahang FA របស់​ម៉ាឡេស៊ី ដែល​កីឡាករ ចាន់ វឌ្ឍនាកា ធ្លាប់​ប្រកប​អាជីព​ក្នុង​រដូវកាល ២០១៨ បានឈានដល់ផ្លូវបំបែកជាមួយខ្សែ​ប្រយុទ្ធ​កូន​កាត់​ឡាវ-បារាំង Billy Ketkeophomphone ក្រោយបង្ហាញខ្លួនបានត្រឹម៤ប្រកួតប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Billy Ketkeophomphone មានអាយុ ៣២ឆ្នាំកើតនៅ Champigny-sur-Marne ប្រទេសបារាំង ដែលមានឪពុកម្តាយជាជនជាតិឡាវ ធ្លាប់លេងឲ្យក្លិប Angers SCO នៅ​លីគកំពូលបារាំង,​ក្លិប Dunkerque លីគទី២​របស់​បារាំង និងក្លិបជាច្រើនដូចជា៖ Strasbourg, Sion, Tours, Auxerre និង Cholet។

គួរដឹងថាបច្ចុប្បន្នក្លិបបាល់ទាត់ Pahang FA ក្រោមការដឹកនាំរបស់លោក Fandi Ahmad កំពុងស្ថិតនៅលេខរៀងទី១១ ក្នុងតំបន់កាត់ចោល ក្រោយឆ្លងកាត់១១ប្រកួត ឈ្នះ២ ស្មើ២​ និងចាញ់៧ មានត្រឹមតែ៨ពិន្ទុប៉ុណ្ណោះ៕

Share.