បន្ទាយមានជ័យ៖ ចេញមកពីកន្លែងជួបជុំគ្នាញ៉ាំអីជាមួយមិត្តភក្តិ ស្រាប់តែមានស្ទាវមួយក្រុមជិះម៉ូតូដេញបុក និង កាប់រងរបួសម្នាក់ និងរត់រួចទាំងព្រលឹងចុងសោះម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង21.05នាទី ថ្ងៃទី17 ខែកក្តដា ឆ្នាំ2022 នៅកែងភ្លើងស្តុបធនាគារអេស៊ីលីដា សង្កាត់ប៉ោយប៉ែត ក្ក្រុងប៉ោយប៉ែត។

តាមប្រពភព័ត៌មានពីបានឃើញហេតុការណ៍បានឲ្យដឹងថា គេឃើញម៉ូតូជនរងគ្រោះ២នាក់ ជិៈម៉ូតូ២គ្រឿង ម៉ាកឌ្រីមសេរីឆ្នាំ2021 ពណ៌ខ្មៅ និងម៉ូតូម៉ាកគ្លិចសេរីឆ្នាំ2021 ពណ៌ខ្មៅលាយសធ្វើដំណើរពីលិចទៅ កើតដល់ ចំណុចកើតហេតុខាងលើ បង្អន់ល្បឿនស្រាប់តែមានក្មេងស្ទាវមួយក្រុមជិៈម៉ូតូចំនួន3គ្រឿង គ្នា6នាក់ កាន់កាំបិត ដាវ ដំបង កាប់លើជនរង គ្រោះចំដៃឲ្យរបួសម្នាក់ និងម្នាក់ទៀតរត់រួច ហើយក្រុមជនបង្កបន្ត កាប់ទៅលើម៉ូតូ ជនរងគ្រោះ ទាំង២គ្រឿងជាច្រើនកាំបិទផងដែរ។


ជនរងគ្រោះសុំមិនប្រាប់ឈ្មោះ បានរៀបចំថា ដំបូងពួកគេបានជួបជុំមិត្តភក្តិបងប្អូនអង្គុយជួបជុំគ្នា នៅវាលស្មៅកាស៊ីណូផ្កាយ៥ រួចហើយបានធ្វើដំណើរត្រលប់មកផ្ទះវិញ ស្រាប់តែដល់ចំណុចកើតហេតុ បង្អន់ល្បឿនម៉ូតូបន្តិច ក្រុមជនសង្ស័យបុកម៉ូតូឲ្យដួលហើយ កាប់ទៅលើគ្នាគេម្នាក់ និងខ្លួនបានរត់រួចខ្លួន ហើយនៅកន្លែងកើតហេតុសំបូរមនុស្សផង ក្រុមជនបង្កបានបើកម៉ូតូរត់គេចបាត់អស់។


ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចកងអាវុធហត្ថក្រុងប៉ោយប៉ែតនិងអ្នកនៅកន្លែងហេតុអន្តរាគមន៍ជួយដឹកទៅព្យាបាលនៅមន្ទីរពេទ្យ និងប្រាប់ជនរងគ្រោះឲ្យដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវតាមចាប់ក្រុមជនបង្កចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ÷ ប៉ោយប៉ែត

Share.