មុននេះបន្តិចគេស្រាប់តែឃើញតារាចម្រៀង ឃុន វុត្ថា បង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូខ្លះឱ្យឃើញថា លោកកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ រហូរដល់ថ្នាក់អង្គុយនៅលើរទេះរុញក្នុងមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសថៃ។

តាមការអះអាងរបស់លោក ឃុន វុត្ថា បានឱ្យដឹងថា លោកមានជំងឺរលាកក្រពះដែលគ្រូពេទ្យតម្រូវឱ្យលោកព្យាបាលជាបន្ទាន់។ លោកថា លោកត្រូវតមអាហារមួយចំនួនរយៈពេលធំ និងត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយរឹងមាំឡើងវិញ។ លោក វុត្ថា បានបន្តទៀតថា យ៉ាងហោចណាស់ ក្នុងមួយឆ្នាំម្ដង ត្រូវពិនិត្យសុខភាពឱ្យបានទៀងទាត់។
នេះជាការបង្ហោះទាំងស្រុងរបស់លោក ឃុន វត្ថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក៖
យប់មិញរាងហំដែរ ព្រឹកឡេីងស្រាប់តែជិះរទេះ
ស្រលាញ់ខ្លួនឯងកុំភ្លេច ស្រលាញ់សុខភាពផងបងប្អូនឈឺម្ដងៗអស់លុយច្រេីនហាស ខ្ញុំមានបញ្ហារលាកក្រពះត្រូវញុំថ្នាំនិងញុំអាហារតមមួយរយៈធំ វាបណ្ដាលមកពីញុំបាយមិនទៀងទាត់និងដំណេកមិនទាន់ទៀងទាត់ សុខភាពជារឿងសំខាន់ណាស់យ៉ាងហោចមួយឆ្នាំម្ដងត្រូវពិនិត្យសុខភាពចេញម្ដង។

ក្រោយការបង្ហោះរបស់លោក ឃុន វត្ថា ឱ្យដឹងពីស្ថានភាពសុខភាពបច្ចុប្បន្នកំពុងប្រឈមជាមួយជំងឺរលាកក្រពះ គេឃើញមានមហាជនជាច្រើនសម្ដែងការព្រួយបារម្ភ និងជូនពរលោកឱ្យមានសុខភាពល្អប្រសើរឡើងវិញ៕



