បន្ទាប់ពីបញ្ចប់ការប្រកួតសប្ដាហ៍ទី១១ នៃក្របខណ្ឌ Cambodian Premier League កាលពីយប់មិញ យើងបានរកឃើញក្រុម ដែលត្រូវជួបគ្នានៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ដូចខាងក្រោម៖

– សូលទីឡូអង្គរ Vs ព្រះខ័នរាជស្វាយរៀង
– សៀមរាបអែហ្វស៊ី Vs វិសាខា
– អាស៊ីអឺរ៉ុប ឬ ភ្នំពេញហ្គាឡាក់ស៊ី Vs ណាហ្គាវើលដ៍
– អាយ អេស អាយ ដង្កោសែនជ័យ Vs បឹងកេត
– កោះកុងអែហ្វស៊ី Vs អង្គរថាយហ្គឺរ
– ព្រែវែងអែហ្វស៊ី Vs ភ្នំពេញក្រោន
– នគរបាលជាតិ Vs កងយោធពលខេមរភូមិន្ទ
– អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ។

បច្ចុប្បន្នក្រុមណាហ្គាវើលដ៍ ត្រូវរង់ចាំការប្រកួតជើងទី២រវាង អាស៊ីអឺរ៉ុបយូណាយធីត និងភ្នំពេញហ្គាឡាក់ស៊ី ដែលត្រូវលើកពេលទៅប្រកួតនៅថ្ងៃទី២០ ខែកក្កដាខាងមុខ នៅកីឡដ្ឋាន AEU Sport Park ។ កាលជើងទី១ ក្រុមភ្នំពេញហ្គាឡាក់ស៊ី ឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ២-១។

សម្រាប់ការប្រកួតថ្នាក់ជាតិនឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ខាងមុខ។ ពានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី១៦ ឆ្នាំ ២០២២ មានការប្រកួតរហូតដល់ ៣ដំណាក់កាល និងបទបញ្ជាខុសពីឆ្នាំមុនខ្លះៗមួយចំនួន៕

Share.