
ខ្សែប្រយុទ្ធ Ndongo Louis Willy ជនជាតិកាម៉េរ៉ូន ស៊ុតបញ្ចូលទី៦គ្រាប់ម្នាក់ឯង (Double Hat-trick) ឲ្យក្រុមបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត ក្នុងជ័យជម្នះទល់នឹងខេត្តបន្ទាយមានជ័យ ២-៩ ពានរង្វាន់លីគលំដាប់ទី២ សប្តាហ៍ទី១១។
បច្ចុប្បន្ន Louis Willy គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅលីគលំដាប់ទី២ គិតត្រឹមសប្តាហ៍ទី១១ សរុប១៣គ្រាប់ វ៉ាផុតកីឡាករ Abdel Kader Coulibaly របស់ក្រុម ISI ដង្កោសែនជ័យ ដែលមាន១២គ្រាប់។
ខាងក្រោមនេះគឺជាលទ្ធផលសប្តាហ៍ទី១១៖


