ភ្នំពេញ ៖​ ម៉ូតូ២គ្រឿង ព្រលះគ្នាពេញទំហឹង បណ្តាលអោយនារីម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍កេីតឡេីង នៅវេលាម៉ោង ២៣: ៣០នាទីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវវេងស្រេង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលឃើញហេតុការណ៍បានបញ្ចាក់ថា មុនពេលកេីតគេបាន យុវជន២នាក់ ជិះម៉ូតូ ម៉ាក ឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1GC- 9387 បេីកបរទិសដៅ ពីលិចទៅកេីត ស្រាប់តែមកដល់ ចំណុចកេីតហេតុ ក៏ស្រាប់តែ វ៉ាក់អឺ នឹងជិះម៉ូតូម៉ាក់ Today ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DB- 7115 ដែលបាន បត់ឆ្លងផ្លូវ ជិតផុតទៅហេីយ ស្រាប់តែខាងភាគីម៉ូតូ ឌ្រីមសង់ បុកចំពាក់កណ្តាលពេញទំហឹង បណ្តាល នារីដែលជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ ចំណែកឯងម៉ូតូរងការខូចខាតទាំង២គ្រឿង។

ក្រោយនៅពេលកេីតហេតុ នារីរងគ្រោះ ត្រូវបានរថយន្តសាម៉ុយ យកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកឯងម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច ចរាចរ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ធ្វេីការបាញ់ថ្នាំ នឹងវាល់វែង នាំយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.