ភ្នំពេញ៖ គ្រាន់តែជិះវ៉ាជែងគ្នាបន្តិចសោះ បង្កេីតជាហិង្សា ភ្ញាក់ផ្អេីលប្រជាពលរដ្ឋ ចោមរោមមេីលផ្អេីលពេញផ្លូវ ដោយសារការខ្វះការយោគយល់គ្នា ដែលហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ១២:៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ស្ថិតនៅបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីភាគីអ្នកបេីកបរម៉ូតូបានបញ្ចាក់ថា មុនពេលកេីតហេតុ រូបគាត់បានជិះម៉ូតូ ម៉ាក ស្តុបពីពណ៌ស សេរីឆ្នាំ២០១៦ មិនចាំស្លាកលេខមួយគ្រឿង បានធ្វេីដំណេីរនៅបណ្តោយផ្លូវ២៧១ ពីកេីត ទៅលិច ស្រាប់តែ មកដល់ចំណុច មុខមជ្ឃមណ្ឌលផ្តល់ឈាម ស្រាប់តែលេចមុខ បុរសម្នាក់បេីលរថយន្ត មួយ គ្រឿងមិនចាំម៉ាក ជិះទិសដៅស្របគ្នា បានបេីកវ៉ាជែកគ្នា ទៅវិញទៅមក លុះមកដល់មុខពេទ្យរុស្សី ភាគីខាងរថយន្តបានឈប់ រេីសដុំថ្ម មួយដុំធំគប់សំដៅមកភាគីម៉ូតូ តែសំណាងក៏គេចផុត ហើយភ្លាមៗម្ចាស់រថយន្ត ឃេីញមិនស្រួល ក៏បានជិះចូលក្នុងមន្ឌីរពេទ្យ គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកេីតហេតុ ភាគីខាងម៉ូតូក៏ព្រមបញ្ចប់រឿង ដោយជិះម៉ូតូចេញពីកន្លែងកេីតហេតុ ព្រោះខ្ចិលឲ្យមានរករឿងវែងឆ្ងាយ៕

អត្ថបទ៖ ទូច វិច្ឆិកា

