នាពេលថ្មីៗនេះគេស្រាប់តែភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលអ្នកលេងបណ្ដាញសង្គមជាច្រើននាក់សម្រុកចេញមកបង្ហោះ និងទម្លាយខ្ទេចទាំងមិនខ្លាចញញើតពីអំពើបោកប្រាស់របស់ អ្នកនាង ចោមក្វាន់ ដែលជាអគ្គនាយិកាក្រុមហ៊ុនលក់គ្រឿងអលង្ការ ចំរើនសុវត្ថិភាព និងផលិតផលថែរក្សាសម្រស់ជាច្រើនផ្សេងទៀត។

ដោយមានអ្នកខ្លះបង្ហោះយករូបភាពអ្នកនាង ចោមក្វាន់ ព្រីនជាក្រដាសទាំងផ្ទាំងៗ មកជាន់នឹងដីដោយបាតជើង និងមានខ្លះបង្ហោះរូបភាពមានធូប អំបិល និងម្ទេស ហាក់ដូចជាដាក់បណ្ដាសារបែបផ្លូវងងឹតដាក់នាងទៀតផង។

ប្រភពមួយបានចេញមកទម្លាយថា៖ «វាសនានាងខ្វាន់មិនត្រឹមតែស៊ីបាទជើងទេ សូម្បីតែក៏បើកទ្វាររង់ចាំនាង ខ្វាន់និងប្ដីរបស់នាងដែល បើមិនសងលុយពួកអញទេ នាងឯងនឹងប្ដីត្រៀមខ្លួនដេកគុកឱ្យហើយទៅរត់ដល់ណាក៏មិនរួចខ្លួនដែរ»។

នៅមានប្រភពមួយទៀតបង្ហោះដែរថា ៖ «កុំចង់លាងខ្លួនពេលបោកគេបានស៊ីចាយហឺហាតាំងខ្លួនជាប្ដីពេលទលច្រកដកខ្លួនថាជាកូនឈ្នួលស៊ីប្រាក់ខែ កំពូលថោកទាបអាថោកមីថោកសន្តានថោកតែម្ដង»។ ដោយឡែកប្រភពមួយទៀត ក៏បានចេញមកទម្លាយវែងថា ៖ «ចោមខ្វាន់ៗហេតុអ្វី នាងឯងធ្វើអោយគេរងគ្រោះហើយរងទុក្ខវេទនា ដោយសារតែនាងឯងម្នាក់ រាប់រយពាន់នាក់ ធ្លាក់ខ្លួន ដោយសារតែដាក់ទុនរកស៊ីជាមួយនាង សុំសរសើរនាងពូកែមែន ខ្លាំងមែនពិត គ្មានអ្នកណាយកទោសពៃនាងបានសោះអញ្ចឹង ទុកឱ្យឆបោកបងប្អូនប្រជាពលរដ្ឋយើង ពេញសាកលលោក  រកលុយគេបានងាយស្រួល អត់មានអ្នកណាចេញមុខធ្វើអីកើតអញ្ចឹង ចឹងហើយបានជាបុគ្គលម្នាក់នេះវាបានចិត្ត បោកហើយបោកទៀតបោកមិនចេះអស់មិនចេះចប់ មកដល់ថ្ងៃស្លាប់ហ្មងអីបានឈប់ បើស្លាប់ទៅជាខ្មោច  មិនស្រួលទៅបោក ស្ដេចខ្មោចយមបាលទៀតហើយមើលទៅ មែនអត់ពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាត្រៀមខ្លួនប្រុងប្រយ័ត្នចំខ្វាន់បោកទាំងថាមនុស្សទាំងថានខ្មោច »។

នៅមិនទាន់អស់នៅឡើយទេ គេនៅឃើញមានប្រភពផ្សេងៗទៀតចេញមកទម្លាយជាហូរហែ ហើយនៅមានប្រភពមួយទៀតចេញមុខ Live ផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុកតែម្ដង ដោយអ្នកនាងប្រកាសថា អ្នកលែងខ្លាចសម្ដីគំរាមរបស់ អ្នកនាង ចោមក្វាន់ ទៀតហើយ។

នៅក្នុងនោះ ប្រភពបានលើកឡើងថា ខ្លួនចំណាយលុយជិត ៤ ពាន់ដុល្លារទិញមាសចំនួន ២ តំលឹងពីក្រុមហ៊ុន ចំរើនសុវត្ថិភាព ប៉ុន្តែអ្នកនាង វេរលុយឱ្យគ្រប់រួចរាល់ហើយ ស្រាប់តែត្រូវខាងភាគីអ្នកនាង ចោមក្វាន់ ប្លក់ហ្វេសប៊ុកចោល និងមិនព្រមផ្ញើមាសមកឱ្យវិញនោះទេ។ ប្រភពដដែលបានបន្តទៀតថា ក្រៅពីនេះ អ្នកនាង ចោមក្វាន់ និងស្វាមី បានបោកប្រាស់តំណាងចែកចាយឱ្យនាំគ្នាកាត់ស្ដុកអីវ៉ាន់ ប៉ុន្តែនៅពេលទទួលបានលុយហើយគ្មានអីវ៉ាន់ឱ្យ បានព្យាយាមគេចវេះមិនទទួលខុសត្រូវដោយប្រើសម្ដីកុហកឱ្យមានអារម្មណ៍វិលក្បុង ហើយម៉្យាងនៅពេលម្នាក់ៗទារលុយពីអ្នកនាងចោមក្វាន់ នាងនិងប្ដីរបស់នាងចេះតែគំរាមប្ដឹងចាប់ដាក់គុក ដោយម្នាក់ៗផុងខ្លួនរាប់ពាន់ រាប់ម៉ឺនដុល្លារ ស្ថិតក្នុងដៃរបស់អ្នកនាងចោមក្វាន់ និងប្ដីរបស់នាង។

ជារួមទៅ ដោយសារទប់លែងជាប់ចំពោះទង្វើ និងសកម្មភាពរកស៊ីឆបោករបស់អ្នកនាង ចោមក្វាន់ ជាអគ្គនាយិកាក្រុមហ៊ុនលក់គ្រឿងអលង្ការ ចំរើនសុវត្ថិភាព និងផលិតផលជំនួយសម្រស់ CM និងខូឡាជេន ទើបធ្វើឱ្យមហាជនលែងខ្វល់ពីពាក្យគំរាមរបស់នាងតទៅទៀត ហើយចេញមុខអំពាវនាវរកយុត្តិធម៌ និងអំពាវនាវឱ្យសមត្ថិកិច្ចពាក់ព័ន្ធទាំងអស់បើកការស្រាវជ្រាវស៊ើបអង្កេតទៅលើករណីនេះ ដើម្បីចាប់យកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់។

ចំពោះក្នុងរឿងនេះដែរ សារព័ត៌មានត្រយងកំពុងព្យាយាមទាក់ទងភាគីខាងអ្នកនាង ចោមក្វាន់ ដើម្បីសុំការបំភ្លឺបន្ថែមទៀត ដើម្បីឱ្យមហាជនកាន់តែជ្រាបច្បាស់បន្ថែម៕

សូមទស្សនាវីដេអូ ៖

Share.