ភ្នំពេញ ៖ កម្មករសំណង់គ្នា២នាក់ រងរបួសបែកមុខបែកមាត់ ប៉ោងក្បាល បន្ទាប់ពីទៅសុំបើកលុយប្រាក់ខែពី មេជាងសំណង់ គ្មានលុយបើកឲ្យ កើតទំនាស់ពាក្យសម្តី រហូតដល់មេជាងនិងបក្ខពួកសរុបគ្នា៤នាក់ ប្រដាប់ ដោយដុំថ្ម ឈើជ្រុង វាយមកលើជនរងគ្រោះ ហើយនាំគ្នាដោះស្បែកជើងរត់គេចខ្លួនបាត់អស់ បង្កឲ្យភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅការដ្ឋានសំណង់មួយកន្លែង តាមផ្លូវបេតុង សង្កាត់អូរបែកក្អម ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កូនជាងសំណង់រងគ្រោះទាំង២នាក់ ទី១ ឈ្មោះ អន មករា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ទី២ ឈ្មោះ ឈុន រាជ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកមេជាងសំណង់ គ្រាន់តែស្គាល់ឈ្មោះ សិញ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅ ឯខាងខេត្តព្រៃវែង។ ក្រោយកើតហេតុរួមជាមួយបក្ខពួក ជាជាងសំណង់ដែរនោះ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់បានចូលធ្វើការងារនៅការដ្ឋានខាងលើ រយៈពេល១ខែកន្លះហើយ ទើបបើកលុយចំនួន២ដងទេ ដោយកន្លះខែបើកម្តង លុះមកដល់ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ត្រូវដល់ ថ្ងៃបើកលុយ ជនរងគ្រោះទាំង២នាក់ទៅនិយាយសុំបើកលុយ ហើយសុំឈប់សម្រាកកាងារតែម្តង ក្នុងហេតុផល ដល់រដូវធ្វើស្រែ តែបែជាមេជាងបើកបើកឲ្យ ប្រាប់ថាអត់លុ ចាំខែក្រោយ ទើបទាស់សម្តីគ្នា រហូតដល់ខាង មេជាង មានគ្នា៤នាក់ ប្រដាប់ដោយដុំថ្ម ដំបង ព្រួតវាយលើជនរងគ្រោះ របួស២នាក់ ហើយ នាំគ្នារត់គេចខ្លួនបាត់អស់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅសាកសួរនាំ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីរងចាំសមត្ថកិច្ចស្រាវជ្រាវ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.