
ចំណាប់អារម្មណ៍លោក ទុំ សារ៉ាយ គ្រូបង្គោលរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានត្រយង ក្រោយទទួលបានឱកាសដឹកនាំឈុតនារីអាយុក្រោម១៨ឆ្នាំជាលើកដំបូងដូច្នេះថា៖
«ជាដំបូងខ្ញុំសុំអរគុណថ្នាក់ដឹកនាំ ដែលបានផ្តល់ឱកាសខ្ញុំដឹកនាំក្រុមជម្រើសជាតិ ទោះបីជាឈុតនារីក៏ដោយ ប៉ុន្តែវាជាការតេស្តសមត្ថភាព បន្ទាប់ពីបានរៀនចប់វគ្គ B License។»
លោកបន្តទៀតថា៖«ទោះបីជាការប្រមូលផ្តុំហ្វឹកហាត់មានរយ:ពេលខ្លីមិនដល់២សប្តាហ៍ផង តែពួកគាត់នៅមានកម្រិតចំពោះអ្វីដែលយើងអាចទទួលយកបាន ព្រោះយើងដឹងស្រាប់ហើយថាបាល់ទាត់នារីនៅកម្ពុជាយុវជនមិនសូវទូលំទូលាយដូចស្រុកគេឡើយ តែនេះជាបទពិសោធន៍ថ្មី ហើយខ្ញុំក៏មិនដឹងថាសមត្ថភាពរបស់ក្រុមយើងស្ថិតនៅលំដាប់ណា បើធៀបជាមួយក្រុមគេ ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ទោះបីជាប៉ះក្រុមខ្លាំងយ៉ាងណាក៏ដោយ»។
ការប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ១៨ឆ្នាំ ក្នុងពានរង្វាន់ AFF U18 WOMEN’S CHAMPIONSHIP 2022 នឹងចាប់ផ្តើមពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេសុី។ ខណ:កម្ពុជា ស្ថិតនៅពូលជាមួយ ថៃ, ឥណ្ឌូនេស៊ី, វៀតណាម និងសិង្ហបុរី៕




