អ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលខ្លាំងបន្តិចដែរ នៅពេលដែលតារាចម្រៀងលោក យ៉ែម សំអូន បានចេញមកទម្លាយតាមរយៈបណ្ដាញសង្គមថាក្រុមគ្រួសារអ្នកស្រីកែវ កល្យាណបានផ្ដល់សេចក្ដីទុកចិត្តនិងពេញចិត្តសេវាកម្មកញ្ចប់ធំសម្រាប់ពិធីរៀបមង្គលការកូនស្រីសម្លាញ់គឺកញ្ញា កែវ ឡាវីញ។ តើបុរសរូបណាទៅមានសំណាងបានក្លាយជាម្ចាស់បេះដូងរបស់តារាសម្ដែងដ៏ស្រស់សោភា កែវ ឡាវីញ?

បុរសខ្ពស់សង្ហាមុខមាត់ស្អាតមិនចាញ់តារាសម្ដែងដែលត្រូវជាអនាគតកូនកំលោះរបស់កញ្ញាកែវ ឡាវីញ មានឈ្មោះពិតថា ហម លៀងហេង លោកគឺជាបុគ្គលិកផ្នែកអាយធី នៅក្នុងក្រុមហ៊ុន បុរី KP ម៉ន ដានី នេះបើយោងតាមការលើកឡើងរបស់ម្ចាស់បុរី KP ម៉ន ដានី បាន Comment នៅខាងក្រោមផុសរបស់លោក យ៉ែម សំអូនផ្ទាល់។
បើតាមសម្ដីរបស់មិត្តភក្ដិជិតស្និទ្ធិរបស់លោកក៏បានលើកឡើងដែរថា ឡាវីញ និង អនាគតស្វាមី លោក ហម លៀងហេង បានសេពគប់និងស្គាល់គ្នាយូរគួរសមហើយដែរ ដូច្នេះនេះគឺជាពេលវេលាមួយសមរម្យហើយសម្រាប់អ្នកទាំងពីរគិតគូអនាគតរួមគ្នានោះ។

ជីវិតសិក្សាលោក ហម លៀងហេង គឺជាអតីតនិស្សិតជំនាញ Management information system នៃវិទ្យាស្ថាន SETEC លោកគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារដែលមានបងប្អូន៣នាក់ ប្រុសម្នាក់និងស្រី២នាក់។
សម្រាប់អ្នកគាំទ្រកញ្ញា កែវ ឡាវីញ មិនសូវជាប្លែកចិត្តប៉ុន្មាននោះឡើយ ព្រោះលោកតែងតែមានវត្តមានក្នុងកម្មវិធី ឬដំណើរកម្សាន្តនានារបស់ក្រុមគ្រួសារលោកស្រីកែវ កល្យាណជានិច្ច ត្រយងសូមជូនពរឱ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង។


សូមទស្សនាវីដេអូខាងក្រោមនេះ ៖

