កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលបន្ទាយដែក ធ្វើការល្បាតតាមផ្លូវជាតិលេខ០១ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យមានគ្នា០៤នាក់ ភេទប្រុសជិះ ម៉ូតូ ២គ្រឿង ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានហៅអោយឈប់ម៉ូតូតែជនសង្ស័យមិនព្រមឈប់ហើយ បម្រុងជិះម៉ូតូគេចខ្លួនតែត្រូវកម្លាំងផ្នែកយុត្តធម៌ និងកម្លាំងប៉ុស្តិ៍បន្ទាយដែក ឃាត់ខ្លួន យកទៅប៉ុស្តិ៍បន្ទាយដែកដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានសារភាពថា៖ ពួកក្រុមខ្លួន ធ្លាប់ធ្វើ សកម្មភាពធាក់ និងកាប់យកម៉ូតូចំនួន១៦ដងនៅស្រុកកៀនស្វាយសម្រេច១០ដងបាន ម៉ូតូចំនួន១០គ្រឿង(ម៉ូតូម៉ាកហុងដា សេ១២៥) និងធ្វើសកម្មភាព ធាក់ កាប់យកម៉ូតូនៅ ស្រុកស្អាងចំនួន០៣លើក បានម៉ូតូ ចំនួន០៣គ្រឿង (ម៉ាកហុងសេ១២៥)និងធ្វើ សកម្មភាពធាក់ កាប់យកម៉ូតូនៅខេត្តកពង់ស្ពឺ ចំនួនបីលើក ម៉ូតូចំនួន០៣ គ្រឿង (ម៉ាកហុងដាសេ១២៥)។

បើតាមក្រុមជនសង្ស័យ ពេលចុះធ្វើសកម្មភាព ឈ្មោះ ធឿន ថៃ ហៅរាជ ភេទប្រុស ជា អ្នកធាក់ម៉ូតូអោយដួល ឯឈ្មោះ សាន ចន្ទ័ស្ថាបនា ហៅណាល់ ហៅធា ភេទប្រុស ជាអ្នក យកកាំបិតប៉័ងតោកាប់ជនរងគ្រោះរាល់ពេលធ្វើសកម្មភាពម្ដងៗ រឺឯឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អ្នកលើកម៉ូតូជិះ។
ក្រោយពីធ្វើសកម្មភាពរួចមកជនសង្ស័យបានយកម៉ូតូទៅផ្ញេីនៅមន្ទីពេទ្យកុម៉ារជាតិទាំងយប់ ដោយឈ្មោះធឿន ថៃ ហៅរាជ ភេទប្រុស និង ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសជា អ្នកយកមក លក់អោយឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវដោយផ្ញើតាមឡានតាក់សុី និងពេលខ្លះឈ្មោះធឿន ថៃ ហៅរាជ ភេទប្រុសជិះម៉ូតូដែលពួកខ្លួនធ្វើសកម្មភាពបានយកមកលក់ដល់ផ្ទះរបស់ឈ្មោះអេម សំអាន ហៅទុយ ហៅឪភេទប្រុស។

ចំពោះឈ្មោះចាន់ ពន្លឺ ភេទប្រុសបានឆ្លើយសារភាពទៀតថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង ០១ និង១០នាទីខ្លួនរួមជាមួយឈ្មោះសុវណ្ណ ឧត្ដម ភេទប្រុស និង ឈ្មោះ. ទី ភេទប្រុសបានធ្វើសកម្មភាពកាប់ យកម៉ូតូរបស់ឈ្មោះណឹម ចន្ធូ ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ នគរបាលជាតិ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ស៊េរី ២០២២ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AM.9973នៅចំណុចភូមិ កណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយយកទៅលក់អោយឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃ៉ំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតកែវ។
លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១៤ និង៣០នាទីដោយមានការ អនុញ្ញាតពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមាន ការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្តាល បានអោយលោក ឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងទទួលផែន ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល ដឹកនាំកំលាំងនគរបាលការិយាល័យកម្រិតធ្ងន់ ខេត្ត កណ្តាល សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងសហការ ជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកបសែត ខេត្តកំពង់ស្ពឺ និងសហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុសពាក់ព័ន្ធករណី ទទួលផលចោរកម្ម យកមក កាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ។
នៅចំមុខសមត្ថកិច្ចឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស បានឆ្លើយ សារភាពថា ខ្លួនបានទទួលទិញម៉ូតូ ពីក្រុមចោរដែលធ្វើសកម្មភាព បានចំនួន៣០គ្រឿង ប្រភេទម៉ូតូម៉ាកសេ១២៥ទាំងអស់ ពេលដែលទទួលទិញម៉ូតូ គឺទំនាក់ទំនងគ្នាតាមរយៈ លេខទូសព្ទដៃ មិនដែលជួបគ្នាទេ។ ម៉ូតូដែលទិញបាននោះ គឺផ្ញើតាមរថយន្តរត់តាក់ស៊ី នៅបេនឡានផ្សាដើមគរ រាជនាធីភ្នំពេញ ផ្ញើមកអោយដាក់នៅមុខផ្ទះ (ចំណែកប្រាក់ថ្លៃ ទិញម៉ូតូផ្ញើតាមធនាគារវីង) រួចបានលក់បន្តអោយទៅឈ្មោះ មូល បុនភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត មានទីលំនៅ ភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
បន្ទាប់ពីសាកសួររួចក្រុមជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចបញ្ជូនទៅ អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយដើម្បីចាត់កាតនិតិវិធី៕
អត្ថបទ៖វិច្ឆិកា
