កម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤នេះ បានឈានដល់ វគ្គ Live Show សប្ដាហ៍ទី ១​ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២នេះ ដែលនោះក្នុងនោះមានបេក្ខភាពជើងខ្លាំងទាំង ១៦ រូបបានចេញមកបង្ហាញសមត្ថភាពរៀងៗខ្លួន។ អ្វីដែលពិសេស នឹងគួរឱ្យកត់សម្គាល់ជាងគេនោះ គឺបេក្ខជន ថុល សុភិទិ ជាបេក្ខភាពលេចធ្លោរមួយរូប ដែលអាចឆាបឆក់យកបេះដូងគណៈកម្មការទាំង ៤បាន។

ក្នុងថ្ងៃ Live Show សប្ដាហ៍ទី ១​ បេក្ខជន ថុល សុភិទិ លើកយកនូវបទចម្រៀងមួយបទដែលមានចំណងជើងថា «មិនអាចឃាត់ទេ» មកបកស្រាយឱ្យមហាជនអ្នកទស្សនាបានស្ដាប់ ក៏ដូចជាគណៈកម្មការបានស្ដាប់។ ការបកស្រាយរបស់  ភិទិ ពីរោះដូចចាក់ឌីសខ្លាំងពេក រហូធ្វើឱ្យគ្រប់គ្នានៅក្នុងស្ទូឌីយោស្លុងអារម្មណ៍តាម ហើយឆ្ងល់ថា បទនេះម្ចាស់សំនៀងដើមជានរណា? ។ បេក្ខជន ភិទិ បានលើកឡើងថា បទនេះជាបទលោក ម៉ម ពេជ្ជរិទ្ធ ។

ក្រៅពីមហាជនស្លុងអារម្មណ៍ជាមួយសំឡេងរបស់បេក្ខជន ថុល សុភិទិ ក្នុងនោះគណៈកម្មការទាំង ៤រូបក៏ដូចជា តែជាពិសេសអ្នកនាង ឱក សុគន្ធកញ្ញា ហាក់ដូចរំភើបចិត្តជាងគេ និងបានលើកឡើងថា «យប់នេះ ម៉ោងនេះ ខ្ញុំស្គាល់អារម្មណ៍ថាយើងស្តាប់បទចម្រៀងដែលមានក្តីសុខ ស្តាប់បទចម្រៀងដូចយើងកំពុងតែមើលអាយដល ក្នុងបេះដូង របស់យើងម្នាក់ដែលគាត់ បញ្ចេញសមត្ថភាព ហើយគាត់ច្រៀងលួចលោមអារម្មណ៍ ហើយក៏បញ្ចេញសមត្ថភាពមកធ្វើបានល្អ បងនិយាយថាបងពេញចិត្ត ភិទិ ខ្លាំងមែនទែនក្នុងយប់នេះ ខ្លាំងមែនទែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំអត់ដឹងថា បងប្អូនមានអារម្មណ៍ដូចខ្ញុំក្នុងពេលឥឡូវហ្នឹងអត់ទេ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា ការបញ្ចេញសមត្ថភាពច្រៀង ពេលខ្លះគ្រាន់តែច្រៀងពីរោះ មិនអាចខាបយកអារម្មណ៍ ទស្សនិកជនបានវាពិបាក ប៉ុន្តែដល់ពេល ភិទិ ច្រៀងពីរោះហើយ មានបច្ចេកទេស ដូចថារក្សា Volume ខ្លួនឯងបានល្អហើយ ខាបយកបេះដូងខ្ញុំបានក្នុងយប់នេះ..»។

យ៉ាងណាមិញ ការបង្ហាញសមត្ថិភាពបេក្ខជន ថុល សុភិទិ ក្នុងវគ្គ Live Show សប្ដាហ៍ទី ១ នេះពិតជាខ្លាំងគួរឱ្យកត់សម្គាល់ បើយើងក្រឡែកមកមើល Comment នៅក្នុងហ្វេសប៊ុកវិញមានហ្វេនជាច្រើននាក់បានព្យាករណ៍ថា បេក្ខភជន  ថុល សុភិទិ អាចនឹងជាម្ចាស់ពានពិតប្រាកដ។ គេឃើញមានការលើកឡើងស្រដៀងៗគ្នាថា ៖ «ម្ចាស់ពាន100%» «រើសចម្រៀង អត់សូវមានអ្នកស្គាល់ តែពីរោះ ត្រូវសម្លេងរបស់គាត់» «ម្ចាស់ពានគឺសាក់សមបំផុត ភិទិ» «ម្ចាស់់ពានក្នុងបេះដូងខ្ញុំ» «សំលេងម្ចាស់ពាន» «បងរាជនិយាយអីចឹងឱ្យហេតុទៀតហើយបងប្អូន😅 ដូចកាលបងសួរវិចិត្រ បងរាជនិយាយថា I’m your fan ហើយបងសួរវិចិត្រលើកពាន ឥឡូវមួយទៀតហើយ😅😅 សុភិទិ ខ្ញុំគាំទ្រគាត់តាំងពីររដូវកាលមុនមិនជោគជ័យរដូវកាលនេះមកកាន់តែខ្លាំង🥰ស៊ូៗ idol សង្ឃឹមថាអាយដលហ្នឹងលើកពាន»។ នៅមានការសរសើរច្រើនទៀត ដែលហ្វេនបាននិយាយពីចិត្តរបស់ពួកគេ ក្រោយមើលឃើញពីសមត្ថិភាពពិតរបស់ ភិទិ។

ដោយឡែក នេះគ្រាន់តែជាការព្យាករណ៍របស់ហ្វេនត្រឹមសប្ដាហ៍ទី ១ តែប៉ុណ្ណោះកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ នឹងតម្រូវឱ្យបេក្ខជនបង្ហាញសមត្ថិភាពជាបន្តទៀតនៅសប្ដាហ៍ក្រោយៗទៀត។ យើងនឹងរង់ចាំ​មើលថា តើបេក្ខជនណាមួយដែលមានភាពលេចធ្លោរជាងគេ ហើយនៅសប្ដាហ៍ក្រោយនេះ បេក្ខជន ថុល សុភិទិ អាចធ្វើល្អបានដូចសប្ដាហ៍មុនដែរទេ?

Share.