ព្រះសីហនុ ៖ បុរសជាកម្មករនេសាទម្នាក់ បានធ្លាក់ពីលើទូកនេសាទ ចូលទៅក្នុងសមុទ្របាត់រកមិនទាន់ឃើញ។ ដែលហេតុការនេះកើតឡើងនៅចំនុចចន្លោះពយក្បាលខ្មោច និងកោះតាទឹម កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណេីតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
នៅរសៀល ថ្ងៃទី១៨ ខែក្កដា ឆ្នាំ២០២២ ក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា ទៀត វិចិត្រ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បានចេញទៅជួយស្វែងរកបុរសអ្នកនេសាទដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ រហូតដល់ព្រលប់ថ្ងៃទី១៨ខែកក្កដា នៅតែរកមិនទាន់ឃើញ។

តាមប្រព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ប្រភេទម៉ង អូស ចូលទៅក្នុងសមុទ្រ នៅចំនុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួនតែម្តង។

ហើយរហូតមកត្រឹមព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩និង២៩នាទីនេះបានប្រទះឃើញសពជនរងគ្រោះហើយកពុងដឹកបញ្ជូនសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណី៕
អត្ថបទ៖ ក្រុងព្រះសីហនុ

