
អត្ថបទពាក់ព័ន្ធ៖ជើងឯកទ្វីប៖កម្ពុជា ធ្លាប់ដណ្តើមបានលេខ៤ AFC Asian Cup ឆ្នាំ១៩៧២ នៅរាជធានីបាងកក
បន្ទាប់ពីប្រទេសចិនសុំដកខ្លួនចេញក្នុងការធ្វើម្ចាស់ផ្ទះ AFC Asian Cup 2023 ដោយសារព្រួយបារម្ភបញ្ហាកូវីដ-១៩ ពេលនេះប្រទេសចំនួន៤ដូចជា៖ កូរ៉េខាងត្បូង, អូស្ត្រាលី, ឥណ្ឌូនេស៊ី, និង កាតារ ចាប់អារម្មណ៍ក្នុងការធ្វើម្ចាស់ផ្ទះបន្តពីចិន។
ខណ:កាលបរិច្ឆេទនៃការដាក់ពាក្យនឹងបន្តដល់ថ្ងៃទី៣១ ខែសីហា ចំណែកការប្រកាសសម្រេចជ្រេីសរេីសជាផ្លូវការនឹងធ្វេីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ គួរដឹងថាការប្រកួត AFC Asian Cup 2023 គ្រោងនឹងធ្វើពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
អត្ថបទពាក់ព័ន្ធ៖លើកដំបូងចាប់តាំងពីឆ្នាំ ១៩៨០ ទីបំផុតម៉ាឡេស៊ីអាចឆ្លងផុតវគ្គជម្រុះ AFC Asian Cup
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ២៤ក្រុមចុងក្រោយ ក្នុងពានជេីងឯកទ្វីបអាស៊ី AFC Asian Cup 2023៖
អូស្ត្រាលី, ជប៉ុន, អ៊ីរ៉ង់, អ៊ីរ៉ាក់, កូរ៉េខាងត្បូង, លីបង់, ប៉ាឡេស្ទីន, អូម៉ង់, ចិន, កាតា, អារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត, វៀតណាម, ហ្ស៊កដានី, ស៊ីរី, អ៊ូសបេគីស្ថាន, ឥណ្ឌា, បារ៉ែន, តាជីគីស្ថាន, ថៃ, ម៉ាឡេស៊ី, សាធារណរដ្ឋគីរីហ្សី, ហុងកុង និង ឥណ្ឌូណេស៊ី៕



