កីឡាការិនីថៃ Janista Jinantuya បានផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់ ASJ Soyaux-Charente ក្នុងលីគកំពូលរបស់ប្រទេសបារាំង France Women’s Leauge។

អត្ថបទពាក់ព័ន្ធ៖កីឡាការនីកូនកាត់បារាំង-ឡាវ ជួយឲ្យ Lyon ឈ្នះពាន UEFA Champion League 2022

ក្រោយចាកចេញពីក្លិបបាល់ទាត់ Chonburi F.C ទៅកាន់ក្លិប ASJ Soyaux-Charente បានធ្វើឲ្យ Janista Jinantuya ក្លាយ​ជា​កីឡាការិនី​ថៃ​ដំបូង​គេបង្អស់​ដែល​ផ្លាស់ទៅកាន់លីគ​កំពូល​បារាំង Division 1 Féminine។

គួរដឹងថាកីឡាការិនី Janista Jinantuya កើតនៅក្នុងឆ្នាំ២០០២ នាទីក្រុង​បាងកក ប្រទេស​ថៃ បច្ចុប្បន្នមានវ័យ១៨ឆ្នាំ លេងតំណែងជាខ្សែបម្រើ ខណ:នៅក្នុងក្រុមជម្រើសជាតិរូបគេ ធ្លាប់ជាប់ឈុត U16 និងឈុតធំ ក្នុងវគ្គជម្រុះ AFC Women’s Asian Cup 2022 នៅប្រទេសប៉ាឡេស្ទីន៕


Share.