ក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើនមេ តារាកំប្លែង ផេនខេក បានបង្ហាញជំហររឹងមាំជាងមុនឱ្យមហាជនឃើញ ដោយនាងចាប់ផ្ដើមយកចិត្តថែរក្សារូបសម្រស់ខ្លួនឯងឡើងវិញ ដែលនៅពេលថ្មីៗនេះនាងបានកាត់ការកែសម្ផស្សមុខមាត់ថ្មី និងវះដាក់ខ្ទង់ច្រមុះថ្មី ដើម្បីលើកសម្រស់បន្ថែម។

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ ផេនខេក បានបង្ហោះរូបភាពជាច្រើនសន្លឹក និងភ្ជាប់ជាមួយខ្លឹមសារឱ្យដឹងថា នាងបានសម្រេចចិត្តកែសម្ផស្សជាថ្មីដោយមិនខ្លាចការឈឺចាប់ ថែមទាំងមានអ្នកមកកំដរ និងរួមការឈឺចាប់ជាមួយគ្នាថែមទៀតផង។

នាងបង្ហោះថា៖ « នេះបានគេហៅថា មិត្តស្លាប់រស់មែន មានសុខរួមសុខ មានទុក្ខរួមទុក្ខ គ្រាន់តែឯងកែមុខសោះ វាខ្លាចឯងឈឺតែឯង ឥឡូវមកឈឺជាមួយគ្នាទាំង3នាក់តែម្តង 🤣🤣 ពិតជាពួកម៉ាកដែលល្អមិនអាចកាត់ថ្លៃបានពិតមែន 🥲😆♥️♥️»។

គ្រាន់តែឡើងជ្រុញកែច្រមុះមិនទាន់យូរប៉ុន្មានស្រាប់តែគេឃើញមានអ្នកលេងបណ្ដាញសង្គមចេញមក Comment រិះគន់រឿងនេះ រហូតធ្វើឱ្យនាងក្ដីស្លឹកត្រចៀកខ្លាំងហើយចេញមុខ Live។ អ្នក Commment នោះបានបោះសម្ដីឱ្យ ផេនខេក យ៉ាងចុកថា «លុយសងគេអត់មានទេ តែលុយកែសម្ផស្សមាន ដល់អត់លុយតាំងយំឱ្យគេអាណិត »។

ផេនខេក បានបកស្រាយថា ខ្លួនកែច្រមុះខ្ទង់ជាង ៥០០០ ដុល្លារ ក៏ប៉ុន្តែនាងមិនមានលុយសុទ្ធកាន់ទៅកែនោះទេ។ នាងលើកឡើងថា ខ្លួនបានទទួលការឧបត្ថម្ភពីគ្លីនិកកែសម្ផស្សតែម្ដង ព្រោះតែក្ដីអាណិតស្រឡាញ់ពីពេទ្យ។ យ៉ាងណាមិញ ផេនខេក បានបញ្ជាក់ទៀត ខ្លួនមិនបានលាក់លៀមរឿងកែច្រមុះ និងមុខនោះទេ នាងបាន Live នៅលើហ្វេសប៊ុកដល់ទៅ 2-3 លើកឯណោះ ហេតុអ្វីក៏មក Comment បែបបំបាក់ទឹកចិត្តនាងបែបនេះ?

ផេនខេក បានប្រាប់ទៅកាន់អ្នកគាំទ្រថា ខ្លួនសព្វថ្ងៃរស់ពិបាកហើយ ម្លោះហើយសូមប្រើការពិចារណា មិនចូលមក Comment ។ ដោយឡែក ក្រោយកែច្រមុះហើយ គេក៏ឃើញមានអ្នកគាំទ្រពោលសរសើរនាងថា ធ្វើច្រមុះបានស្អាតណាស់៕

Share.