បើ​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក Khem Sarith នៅ​ព្រឹក​ថ្ងៃ​​ពុធ ទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​បាន​បញ្ជាក់​​ពី​ការ​ថ្លែង​អំណរគុណ​​ដល់​សមាជិក​ក្រុម​កីឡាករ​បាល់ទះ​ក្លិប​វិសាខា ដែល​បាន​រៃអង្គាស​ប្រាក់​គ្នា​ជួយ​ចាក់​ដី​និង​ធ្វើ​របង​នៅ​ទីធ្លា​សាលា​បឋម​សិក្សា​តាម៉ៅ។

«ខ្ញុំ​បាទ​នាយក.នាយករង​លោក​គ្រូអ្នក​គ្រូ​ គណ:កម្មការ​ទ្រទ្រង់​សាលា​បឋមសិក្សាតាម៉ៅ​ សូម​​ថ្លែងអំណរ​គុណដល់​ក្រុម​កីឡាករ​បាល់ទះ​សមាគម​វិសាខា​ ដូច​មាន​រាយនាម​ឈ្មោះ​ក្នុង​តារាង​ខាងក្រោម​ដែល​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន 460.000៛ សម្រាប់​ចាក់ដី​និង​ធ្វើ​របង​ក្នុង​ទីធ្លា​សាលាបឋមសិក្សា​តាម៉ៅ។ ​សូមជូនពរ​ក្មួយៗ​និង​ក្រុម​គ្រួសារ​ជួប​ប្រទះ​នូវ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​អាយុ វណ្ណ: សុខ: ពល:កុំបីឃ្លៀងឃ្លាតឡើយ»។​ នេះ​ខ្លឹមសារ​នៃ​សំណេរ​លើ​ហ្វេសប៊ុក។

Share.