ភ្នំពេញ៖រថយន្ត២គ្រឿង ព្រលះគ្នានៅពាក់កណ្តាលស្តុប លាន់ដូចរន្ទះ បណ្តាយអោយរថយន្ត ទាំង សងខាងរងការខូចយ៉ាងដំណំដូចគ្នា។ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០១:៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្តុបនាគបាញ់ទឹក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅចំណុចទីតាំងកន្លែងកេីតហេតុ បានបញ្ចាក់ថា មុនពេលកេីតហេតុ គេបានឃេីញ TOYOTA COROLA មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2X -4855 បេីកបរទិសដៅពី ទិសខាងលិច ឆ្ពោះមក ទិសខាងកេីត ស្រាប់តែមកចំណុចស្តុបនាគបាញ់ទឹក ក៏ត្រូវបានរថយន្ត LEXUS LX470 ពាក់ស្លាលលេខ ភ្នំពេញ 2AF -6265 ដែលបេីកចេញពី ទិសត្បូង មកដល់ចំណុចកេីតហេតុក៏បាន បុកចំពាក់កណ្តាល នៃរថយន្ត COROLA បណ្តាលអោយវិល៣ទៅ៤ជុំ រេចង្កូតទៅផ្ទប់នឹង ជញ្ចាំងថ្ម បណ្តាលអោយរថយន្ត COROLA រងការខូចខាតខ្ទេច ផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯងអ្នកបេីកបរក៏រងរបួសផងដែរ។

ក្រោយពេលកេីតហេតុម្ចាស់ រថយន្ត COROLA ដែលរងរបួសត្រូវបាន រថយន្តសាម៉ុយ បញ្ចូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ចំណែក ឯងរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច វាល់វែង យកទៅរក្សាទុក នៅឯ ការិយាល័យចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ទ្រី វិច្ឆិកា

Share.