ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តFord Ranger ក្រឡាប់ផ្ងារជើងក្រោយពីអ្នកបើកបរបើកលឿននិងខ្វះការប្រុងប្រយ័ត្ននៅ ខណ្ឌឫស្សីកែវដោយសារបើកក្នុងស្ថានភាពល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតបុក លូ៣កង់បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងរងការខូតខាត។

ហេតុការណ៍មួយ នេះ កេីត ឡេីង នៅ វេលា ម៉ោង ១និង ២០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃ ទី ២០ ខែកក្កដា ឆ្នាំ ២០២២ តាមបណ្តោយផ្លូវបុរីអង្គរ ក្នុង សង្កាត់ ទួល សង្កែ ទី២ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។
តាមប្រភពពត៌មានពីកន្លែងកេីតហេតុបានឲ្យបានដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ រថយន្តម៉ាក Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BB-3198 បេីកដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជេីង។ពេលធ្វេីដំណេីរមកដល់ត្រង់ចំណុចកេីតហេតុផ្លូវកោង ដោយ បេីកបរក្នុងស្ថានភាពល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុក លូចំនួន៣ កង់បែកដួលរាយប៉ាយពេញផ្លូវ និងបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងដាច់កង់ផ្នែកខាងមុខចេញពីរថយន្ត រងការ ខូចខាតខ្ទេចស្ទេីរទាំងស្រុង។

បន្ទាប់ពីកេីតហេតុក៏មានវត្តមានរបស់កម្លាំងសម្ថកិច្ចមូលដ្ធានបានចុះទៅដល់កន្លែងកេីតហេតុ រួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យបន្ថែមទៀតផងដែរ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញបានធ្វេីការវាស់វែង រួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀតផងដែ៕


អត្ថបទ៖លី សុភ័ស្ត
