បាត់ដំបង៖ ភ្លៀងផ្គរ និងខ្យល់កន្ត្រាក់លាយឡំជាមួយរន្ទះបានបាញ់ត្រូវសត្វគោបណ្តាលឲ្យងាប់ ៤ក្បាលកណ្តាលស្រែ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

ករណីរន្ទះនេះបានកើតឡើងនៅរសៀលថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០២២ ត្រង់ចំណុចនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា÷ បាតុភូតខាងលើបានកើតឡើងនៅអំឡុងពេលមេឃធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់ និងរន្ទះ បានបាញ់ត្រូវសត្វគោចំនួន ៤ក្បាលដែលកំពុងឈរស៊ីស្មៅ ដោយម្ចាស់ឈ្មោះឆែម ប្រុក ភេទប្រុស អាយុ ៧២ឆ្នាំរស់នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ។

ជុំវិញបាតុភូតដ៏អាក្រក់នេះអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងបប្រុងប្រយ័ត្ន ពិសេសពេលដែលចេញពីផ្ទះដូចជា: នៅទីស្រែចម្ការ ឬឃ្វាលគោ ក្របីនៅទីវាលស្រឡះដែលអាចបង្កឱ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតជាដើម៕
អត្ថបទ៖ ដំបងក្រញូង

