បាត់ដំបង÷ កម្លាំងជំនាញបានរកឃើញទីតាំងស្តុកស្រា និងបារី ចំនួន២កន្លែង ក្នុងស្រុកសំពៅលូន ដែលរកស៊ីខុសច្បាប់រាប់ឆ្នាំនាំទំនិញចូលប្រទេសថៃ។

នគរបាលបានបង្ហើបប្រាប់ឲ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២ លើទីតាំងផ្សេងគ្នាចំនួន ២កន្លែង ឋិតនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានរឹបអូសយកវត្ថុតាងខុសច្បាប់ជាច្រើន ប៉ុន្តែម្ចាស់ទីតាំងដឹងខ្លួនមុនបានគេចខ្លួនបាត់។

ការអនុវត្តច្បាប់ជាករណីដំបូងនេះដឹកនាំ បង្ក្រាបដោយ មន្ត្រីក្រឡាបញ្ជី លោកគឹម ប៊ុនធឿន រួមទាំងលោក យី យក់ សាន នានាយការិយាល័យបង្ក្រាប បទល្មើស សសេដ្ឋកិច្ច ជាមួយនឹងកម្លាំងនគរបាលមូលដ្ឋានផងដែរ។
កម្លាំងបង្ក្រាបបន្ថែមថា ក្រោយការសង្ស័យកម្លាំងជំនាញចុះស្រាវជ្រាវ រយ:ពេលយ៉ាងយូរ និងចុងក្រោយកម្លាំងពាក់ព័ន្ធខាងលើបានសម្រេចចុះ ឆែក ឆេឃ្លាំងស្តុកទំនិញទាំង ២កន្លែងនោះ ហើយក្នុងនោះបានរកឃើញមាន ស្តុ កស្រា និងបារីជាច្រើនត្រៀមសម្រាប់ នាំចេញទៅកាន់ប្រទេស ថៃ។ ទីតាំងទី ១ រកឃើញនៅត្រង់ចំណុចក្បែរច្រក ទ្វារ អន្តរជាតិ គីឡូ ១៣ ក្នុង ភូមិ គីឡូ ១៣ ឃុំសន្តិភាព ស្រុក សំពៅ លូន ដែលម្ចាស់ទីតាំងមានឈ្មោះសិ ដ្ឋ ដោយឡែកទីតាំងទី ២ ឋិតនៅក្នុងភូមិសាស្ត្រក្បែរគ្គ្មាម្ចាស់ទីតាំងជាស្រី្តឈ្មោះវី។

មកទល់ពេលនេះនៅមិនទាន់មានព័ត៌មានលម្អិតអំពីចំនួនទំនិញដែលដកហូតបានពីក្រុមឈ្មួញនៅឡើយទេ៕
អត្ថបទ៖ ដំបងក្រញូង

