មុននេះបន្តិច គេស្រាប់តែឃើញតារាចម្រៀង រតនៈ ពិសី បង្ហោះរូបភាពមួយសន្លឹកនៅមុខសាលាដំបូងរាជធានីភ្នំពេញ រហូតធ្វើឱ្យគ្រប់គ្នាគិតថា នាងមានរឿងក្ដីក្ដាំអីមែនទេ?
រតនៈ ពិសី បានអះអាងថា ជ្រុលថាហើយ គឺត្រូវតែធ្វើ និងបានផ្ដាំផ្ញើទៅកាន់អ្នកដែលជំពាក់លុយ។ ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមសន្និដ្ឋានបានថា ទំនងជាតារាចម្រៀងស្រីរូបនេះ ដាក់ពាក្យបណ្ដឹង ឬដំណើរការនីតិវិធីចំពោះអ្នកជំពាក់លុយហើយមើលទៅ។

តារាចម្រៀងស្រី រតនៈ ពិសី បានបង្ហោះទាំងស្រុងថា ៖
ជ្រុលថាហើយ គឺត្រូវតែធ្វើ
សុខសប្បាយទេ បងប្អូន ដែលជំពាក់លុយ ខ្ញុំ ..!! ផ្ញើ សួរសុខទុក្ខផង ![]()
យ៉ាងណាមិញ គេសង្កេតឃើញអ្នកចូលទៅ Comment បាននិយាយឆ្លើយឆ្លងជាមួយតារាស្រីរូបនេះទៀតថា ៖ «ស្អែកខ្ញុំសងបងហេីយ ទាំងដេីមទាំងការណា កុំផ្តឹងខ្ញុំបានអត់» «អាណិតអ្នកខ្ចីលំបាកខ្លួនបន្តិចហើយ!» «ថារកខ្ចីលុយ លូវទៅដាក់បណ្តឹងបាត់» ជាដើម៕




