ភ្នំពេញ÷ បុរសម្នាក់បើកកង់បីឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹង បណ្ដាលឲ្យរងរបួសស្រាល ម៉ូតូនិងកង់បីរងការខូចខាត។

ហេតុការណ៍នេះនេះបានកើតឡើងកាលវេលាម៉ោង២នឹង៣០នាទីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុបានឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខភ្នំពេញ1HU-3551ឆ្លងផ្លូវស្របពេលក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AS-7811 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រទៅពីត្បូងទៅជើងជ្រុលបុកម៉ូតូកង់បីបើកឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបួសស្រាលចំណែកម៉ូតូនិងកង់បីរងការខូចខាតយ៉ាងដំណំក្យ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកម៉ូតូនិងកង់បីដាក់អាខាងបញ្ជាការកកស្ទះចរាចរណ៍ក្រោយមកភាគីខាងម៉ូតូកង់បីបានព្រមចេញថ្លៃសំណងខូចខាតទៅឲ្យភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
អត្ថបទ÷សេង សាវី

