ក្លិបបាល់ទាត់អាសុី អឺរ៉ុប យូណាយធីត គឺជាក្រុមចុងក្រោយឡើងទៅកាន់វគ្គ១៦ក្រុម ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) បន្ទាប់ពីយកឈ្នះ ភ្នំពេញហ្គាឡាក់ស៊ី ក្នុងលទ្ធផល ៣-០ សរុបទាំង២ជើង (៤-២) នៅកីឡដ្ឋាន AEU Sport Park។

កៅអីវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ដូចខាងក្រោម៖
– សូលទីឡូអង្គរ Vs ព្រះខ័នរាជស្វាយរៀង
– សៀមរាបអែហ្វស៊ី Vs វិសាខា
– អាស៊ីអឺរ៉ុប Vs ណាហ្គាវើលដ៍
– អាយ អេស អាយ ដង្កោសែនជ័យ Vs បឹងកេត
– កោះកុងអែហ្វស៊ី Vs អង្គរថាយហ្គឺរ
– ព្រែវែងអែហ្វស៊ី Vs ភ្នំពេញក្រោន
– នគរបាលជាតិ Vs កងយោធពលខេមរភូមិន្ទ
– អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ។

សម្រាប់ការប្រកួតថ្នាក់ជាតិនឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ខាងមុខ។ ពានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី១៦ ឆ្នាំ ២០២២ មានការប្រកួតរហូតដល់ ៣ដំណាក់កាល និងបទបញ្ជាខុសពីឆ្នាំមុនខ្លះៗមួយចំនួន៕

Share.