ភ្នំពេញ៖បុរសម្នាក់បើករថយន្តស៊េរីទំនេីប ម៉ាក Ford Renger Raptor មួយគ្រឿង បុកម៉ូតូ ឌ្រីមសង់មួយគ្រឿង រួចព្យាយាមបេីករត់គេចពីទីតាំងកន្លែងកើតហេតុ ត្រូវបានបងប្អូន ប្រជាពលរដ្ឋដេញឃាត់បាន។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ៤៣២ កែង ១០៥ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញ រថយន្តមួយគ្រឿង ម៉ាក Ford Renger Raptor ពាក់ស្លាកលេខភ្នំពេញ 2BQ – 1881 បេីកបរក្នុងទិសដៅ ពីខាងលិច ឆ្ពោះទៅខាងកេីតតាមបណ្តោយផ្លូវ ៤៣២ ។លុះពេលមកដល់ចំណុច កេីតហេតុ ក៏បានបុកគ្នា ជាមួយនឹង ម៉ូតូ ម៉ាកឌ្រីមសង់ ពណ៌ខ្មៅស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ឆ្នាំ 1L – 7893 បេីកបរទិសដៅ ពីជេីង មក ត្បូង តាមបណ្តោយផ្លូវ ១០៥ បណ្តាលអោយម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកឯងម្ចាស់ម៉ូតូ រងរបួសស្រាល។

ក្រោយពេលកេីតហេតុ ម្ចាស់ម៉ូតូដែលរងរបួស មិនបានទៅមន្ទីរពេទ្យ នោះទេ ហេីយខាង ម្ចាស់ រថយន្ត បាន សងសំណង ចំនួន ទឹកប្រាក់ 100$ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុផងដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយ៕

អត្ថបទ និង រូបភាព ៖ ទូច វិច្ចិកា

Share.