ភ្នំពេញ៖ មានករណី ម៉ូតូធំ ម៉ាក Yamaha R15 មួយគ្រឿងបានបេីកបោះពួយ យ៉ាង លឿន រេចង្កូត ទៅបុករថយន្ត ម៉ាកព្រូស បណ្តាលអោយម្ចាស់ម៉ូតូ ស្លាប់ម្នាក់ រងរបួសធ្ងន់ ស្រាល ២នាក់ ។

ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ១២:០០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ ១៦៣កែង ៣៥០  សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រថយន្តបានបញ្ចាក់ថាមុនពេលកេីតហេតុ គាត់បានបេីកបរ រថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AY- 2435 បេីកបរទិសដៅ ពីខាងជេីង មកទិសខាងត្បូង ចេញពីហូបអី គោលបំណង ត្រឡប់ទៅផ្ទះវិញ។ស្រាប់តែមកដល់ ចំណុចកេីតហេតុ ក៏មាន ម៉ូតូធុនធំ មួយគ្រឿង ម៉ាក YAMAHA R15 ដែលបេីកបរដោយបុរស២នាក់  ពាក់ស្លាកលេខ ភ្នំពេញ 1JB – 7356 បេីកបងពីទិសខាងកេីត មក លិច ក្នុងល្បឿនយ៉ាងលឿន បានបុក ចំពីចំហៀង រថយន្ត ព្រូស បណ្តាលអោយអ្នកបេីកបរ ម៉ូតូ ស្លាប់ម្នាក់ មានឈ្មោះ យ៉ែម ផាត ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណេីត នៅភូមិ តាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នករួមដំណេីរម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ និង រួមដំណេីរខាងរថយន្ត រងរបួសស្រាលម្នាក់ផងដែរ។

ក្រោយពេលកេីតហេតុ សពត្រូវបាន ក្រុមគ្រួសារសាច់ញាតិ យកទៅធ្វេីបុណ្យ តាមប្រពៃណី នៅស្រុកកំណេីត នាខេត្តក្រចេះ។

ចំពោះរថយន្ត និង ម៉ូតូ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាល រាជធានីភ្នំពេញបានចុះវាស់វែងរួច ធ្វេីកំណត់ហេតុយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ និង រូបភាព ដោយ ៖ ទូច វិច្ចិកា

Share.