ភ្នំពេញ៖បុរសម្នាក់ បើកថយន្ដព្រួសមួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2AJ-8170 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចមកកើត ដោយចុះពីលើស្ពានអាកាស់ 7 មករា។ លុះមកដល់ខាងមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ពីរកង់ ខ្ទាតទៅលើទ្រូងផ្លូវបណ្តាលឲ្យរថយន្តរងការខូចខាត អស់មួយចំហៀងផ្នែកខាងមុខ ដោយដាច់កាឡេកង់ទៅមុខលែងរួច តែជាសំណាងល្អ មិនបង្កឲ្យមានអ្នករបួសនោះឡើយ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង 3:40 ទៀបភ្លឺឈានចូលថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2022 ក្នុងសង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការស្ទូចរថយន្តបង្ករយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖លី សុភ័ស្ត
