ប្រធានាធិបតីអ៉ីតាលី Sergio Mattarella បានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី Mario Draghi ដែលនេះជាការលាលែងរបស់នាយករដ្ឋមន្រ្តីនៃប្រទេសអឺរ៉ុបម្នាក់ទៀតហើយ បន្ទាប់ពីមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីនៅចក្រភពអង់គ្លេស Boris Johnson។

យោងតាមការិយាល័យប្រធានាធិបតីអ៉ីតាលីបានឲ្យដឹងថា នាយករដ្ឋមន្រ្តីអ៉ីតាលី លោក Mario Draghi បានដាក់ពាក្យលាលែងពីតំណែងជាផ្លូវការ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានដួលរលំ ដោយធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងភាពចលាចលនយោបាយ និង នាំឲ្យមានវិបត្តិទីផ្សារហិរញ្ញវត្ថុ។

កាលពីសប្តាហ៍មុន លោក Draghi បានប្រកាសលាលែងពីតំណែង បន្ទាប់ពីសមាជិកម្នាក់នៃសម្ព័ន្ធភាពរួបរួមជាតិរបស់គាត់ គឺចលនាផ្កាយប្រាំ (D5Z) បានបដិសេធមិនចូលរួមក្នុងការបោះឆ្នោតផ្ដល់ទំនុកចិត្តលើរដ្ឋាភិបាល ។

ប៉ុន្តែបើយោងតាមការស្ទង់មតិចុងក្រោយបង្អស់បានបង្ហាញថា ប្រជាជនអ៉ីតាលីភាគច្រើននៅតែចង់ឲ្យលោក Draghi បន្តជានាយករដ្ឋមន្ត្រីរបស់ពួកគេរហូតដល់ការបោះឆ្នោតសកលដែលគ្រោងធ្វើនៅខែឧសភា ឆ្នាំ ២០២៣។

សូមជម្រាបថា វិបត្តិនយោបាយបានធ្វើឲ្យមានស្ថិរភាពជាច្រើនខែនៅក្នុងប្រទេសអ៉ីតាលី ក្នុងអំឡុងពេលដែលអតីតធនាគារកណ្ដាល លោក Draghi បានជួយបង្កើតការឆ្លើយតបយ៉ាងតានតឹងជាមួយអឺរ៉ុប ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និង បានជំរុញជំហររបស់ប្រទេសនៅក្នុងទីផ្សារហិរញ្ញវត្ថុ៕

ប្រភព៖ Reuters

Share.