ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២២ អាជីវកនៅផ្សារអូរឬស្សីរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅមុខស្នាក់ការផ្សារ ដើម្បីស្នើរសុំដល់អាជ្ញាធរគ្រប់គ្រងផ្សារ ចំនួន៣ចំណុចចំនួន២ថ្ងៃជាប់គ្នាមកហើយ។

ចំណុចទី១ សុំកែរពីពាក្យ បង់ថ្លៃជួលតូប មកជាពាក្យបន្តបង់តប័ណ្ណកម្មសិទ្ធិជូនដល់អាជីវករ ដោយមិនប្រើពាក្យថាជួល ។
ចំណុចទី២សុំបញ្ចុះថ្លៃតូប៥០ ភាគរយនូវតម្លៃចាស់កាលពីរយះពេល២០ឆ្នាំមុន ដោយកន្លងមកអាជ្ញាធរបានបញ្ចុះតម្លៃឲ្យចំនួន៥០ភាគរយ ក្នុងអំឡុងបរិបទ កូវីត១៩ ហើយរហូតដល់ពេលនេះកូវីតបាន ធូរស្បើយមែនពិត តែការដំណើរលក់ដូរមិនរលូននិងមានភ្ញៀវច្រើនដូចមុនទេ។
ទី៣ សុំពន្យាពេលការបង់បន្តថ្លៃកម្មសិទ្ធរហូតដល់ចុងឆ្នាំ២០២២។

ក្រោយពីអាជីវករធ្វើការប្រមូលផ្ដុំស្នើសុំពីចំណុចខាងលើព្រឹកនេះជាថ្ងៃទីហើយ គណៈកម្មការផ្សារក៏បានយកសំណើរបស់អាជីវករយកទៅជូនដល់ថ្នាក់លើដើម្បីពិភាក្សានិងធ្វើការដោះស្រាយចំពោះបញ្ហានេះ និងជូនដំណឹងដល់អាជីវករនៅពេលក្រោយ។
បើតាមអាជីវករបានអោយដឹងនៅព្រឹកថ្ងៃទី២១ខែកក្កដានេះលទ្ធិផលជាបឋមបានព្រមព្រៀងគ្នាបានមួយចំណុចហើយ គឺចំណុចទី១ បានកែពាក្យថាជួលមកប័ណ្ណបន្តកម្មសិទ្ធនៅសេសសល់នឹងដោះស្រាយបន្តទៀត។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មការផ្សារអូរឫស្សីបានជូនដំណឹងដល់អាជីវករដែលលក់ដូរនៅចំណុចផ្សារអូឬស្សីចូលមកធ្វើការដាក់ពាក្យបង់ថ្លៃជួលតូប សម្រាប់អាណត្តិថ្មីរយៈពេល២០ ឆ្នាំដែលគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០៤០ នឹងចាប់ផ្ដើមពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ៕
អត្ថបទ÷ សេង សាវី
