កន្លងមកនេះ ខាងថៃមានប្រតិកម្មនឹងប្រមូលភ័ស្តុតាងទាំងអស់ដាក់បណ្ដឹងមកកម្ពុជា បន្ទាប់ពីអ្នករចនាម៉ូដ​ឈុត​«រាហ៊ូ» គឺ សេង សុវណ្ណរចនា បាន​លួច​ប្រើស្នាដៃ​រាហ៊ូ​ចាប់​ច័ន្ទ​របស់​សិល្បករ​ថៃគ្មានការអនុញ្ញាតិ ទៅ​កាត់​ជា​ឈុត​សំលៀក​បំពាក់​ឱ្យ​បវរ​កញ្ញា​ប្រកួត​ Miss Universe Cambodia 2022 ដល់​ពេល​ម្ចាស់​គេ​ទាមទារ​ស្រាប់​តែ​ត្រូវ​តប​វិញដោយលុបរូបនោះចោល​។

សូមអាន៖ ថៃ​កំពុង​ផ្សព្វផ្សាយ​ចោទ​​​​​​ថា​​ «ឈុត​រាហ៊ូ​ចាប់​ច័ន្ទ​»​ ស្លៀក​​ដោយ​ ហង្ស ម៉ានីតា​ ជា​របស់​ថៃ​ តើ​អ្នក​​យល់​យ៉ាងណា?

រហូតមកទល់ថ្ងៃទី 22 ខែកក្កដា សារព័ត៌មានត្រយងទទួលដំណឹងមកថា បន្ទាប់ពីនាយកដ្ឋានកម្មសិទ្ធិបញ្ញាថៃធ្វើការអន្តរាគមន៍ គេមើលឃើញថាម្ចាស់ស្នាដៃឈុតរាហ៊ូនោះ សេង សុវណ្ណរចនា បានសម្រេចចិត្តធ្វើលិខិតសុំទោសជាសាធារណៈ បន្ទាប់ពីប្រើប្រាស់រូបក្បាច់រាហ៊ូ ដែលកម្មសិទ្ធិបញ្ញារបស់សិល្បករថៃ ដោយមិនមានការអនុញ្ញាតិ។

ក្រោយបញ្ចេញលិខិតសុំទោសនោះហើយ ស្រាប់តែអ្នកលេងបណ្ដាញសង្គមជាច្រើនមានមតិប្រតិកម្មខ្លាំងចំពោះរឿងនេះ និងលើកឡើងស្រដៀងៗគ្នាថា ៖

«សិល្បៈក្បាច់ចម្លាក់របស់ខ្មែរមានច្រើនណាស់ ហេតុអីមិនយកមកប្រើប្រាស់? បើថាគិតថាក្បាច់ចម្លាក់ពីដូនតាមិនពេញចិត្ត ចុះហេតុអ្វីមិនបង្កើតស្នាដៃថ្មីជារបស់ខ្លួន? តើអស់លោក ដែលចម្លងសិល្ប:មកពីថៃ មានអារម្មណ៍ខ្មាស់អៀនដែរឬយ៉ាងណា? បើយើងស្អីបន្តិចប្រតិកម្ម ស្អីបន្តិចជេរគេ ថាគេចោរលួចរបស់ទ្រព្យដូនតាយើង តែខ្លួនឯង យករបស់គេមកប្រើទាំងដុល ខ្លះយកមកលូកឡំជាមួយសិល្បៈវប្បធម៌ខ្មែរខ្លួនឯង… ខ្ញុំមិនយល់ថា ខ្មែរមួយចំនួនដែលមានអត្តចរិតដូច្នេះ មានភាពអៀនខ្មាស់ ក្នុងសតិសម្បជញ្ញៈជាឈាមជ័រខ្មែរ ដែរឬយ៉ាងណា…»

«សៀមកំពុងមានអំណួតលើគំនរទ្រព្យរបស់ខ្មែរ ដែលដូនតាគេបានបន្សល់ទុក។ ហើយមើលងាយម្ចាស់ស្រុកថាជាអ្នកបម្រើ៚»

«ខាងគេរាប់ភ្លេចអត់មានឃើញចេញមកសុំទោសអីផង🤐 ហើយ ហេតុអី្វចម្លងរបស់ចោរ»

«ឈឺចាប់ណាស់អញអើយ😌»

«ចុះពេលថៃយករូបអប្សរាទៅប្រើនោះម៉េចអត់ប្តឹងវាផង?»

«ពិតជាអាម៉ាស, ជាម្ចាស់វប្បធម៌នៅតែគេប្តឹងបាន។ជាមេរៀន! បើចេះស្ទើរគួរកុំភ្លើទៅចម្កងផ្តេសផ្តាស់ ។ មេរៀននៃការចម្លង សូមមានខួរគិតដល់ផ្នែកផ្សេងៗទៀតផង។រកអ្នកចេះច្បាស់ក្នុងស្រុកជួយ កុំអ៊ឿ។ ជជែកត្រូវមានអំណះអំណាងច្បាស់លាស់។ប្រភពមកពីយើងមែន តែគេយកមកកែតាមរចនាបថ និងសិល្បៈរបៀបគេ(បញ្ចេញបញ្ចូល) ។អ្នករៀបចំកម្មវិធីនីមួយៗ គួរគិតឱ្យបានច្រើន ។ កុំចេះតែគិតថាគេចម្លង គេក៏មានសិទ្ធិលើអ្វីដែលធ្លាប់ជារបស់យើតែបច្ចុប្បន្ននៅលើដីគេ។ប្រយ័ត្ន ខ្មាសគេជាថ្មី។(មតិចូលរួមជាការពិចារណា)»

«ហេតុអ្វីក៏ចេះតែលើកលែងឲ្យគេ ហៅធ្វើខ្លួនថោកទាបដាក់គេទៅវិញ? តើជាចេតនាដើម្បីបន្ថោកជនជាតិ និងប្រទេសខ្លួនឯង ដើម្បីលើកកិត្តយសឲ្យគេ? ឬក៏ដើម្បីផលប្រយោជន៍ណា១ ជាលក្ខណ:ឯកជន? ដដែលជាដដែល បើអ្នកមិនឲ្យតម្លៃខ្លួនឯង តែក៏កុំយកឈ្មោះប្រទេសទៅធ្វើដូច្នេះដែរ។ ប្រទេសកម្ពុជា ជាប្រទេសដែលខ្លាំង និងថ្លៃថ្នូរគ្រប់ជំនាន់ តាំងពីបុរាណ តែមិនមែនអន់ដូចពេលនេះទេ។»

Share.