នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ គេសង្កេតឃើញមានការចែករំលែកបន្តៗគ្នាយ៉ាងភ្ញាក់ផ្អើល ពីយុវតីម្នាក់ដែលគ្រងនូវរបាំបុរាណ ហើយនាងបានបាត់បង់ជីវិតដោយសារតែជំងឺបាក់ទឹកចិត្ត ។ ផ្អែកតាមហ្វេសប៊ុក យុវតីរូបនោះមានឈ្មោះថា កេត សុរា ( Ket Sura) ដែលមានបានបាត់បង់ជីវិតនៅថ្ងៃទី ២១ ខែកក្កដា នេះ វេលាម៉ោង ៩និង៣០ព្រឹក។
តាមការរៀបរាប់របស់ប្អូនស្រីជីដូនមួយរបស់នាង នៅលើបណ្ដាញសង្គមហ្វេសប៊ុកបាននិយាយថា ៖ «ខ្ញុំជាបងស្រីជីដូនមួយម្ចាស់អាខោនមួយនេះ។ សូមជូនដំណឹងដល់មិត្តភក្តិរបស់គាត់ថា គាត់បានទទួលមរណភាពនៅថ្ងៃនេះ វាលាម៉ោង ៩:៣០ព្រឹក ។ សពតំកល់នៅវត្តថ្វាយបង្គុំ ខាងក្រោយប៉ុស្ត៍លេខ៣ចាស់ និងដង្ហែចេញនៅថ្ងៃសៅរ៍ ទី២៣ វាលាម៉ោង៧ព្រឹក»។

តាមរយៈរូបភាពដែលទម្លាយពីឆាតរបស់យុវតីរូបនេះ មុនពេលបាត់បង់ជីវិត នាងបានរៀបរាប់ថា នាងមានបញ្ហាផ្លូវចិត្តតាំងពីអាយុ ១៨ ឆ្នាំរហូតមកទល់សព្វថ្ងៃនេះ ហើយគ្រូពេទ្យបានណែនាំឱ្យនាងប្រើប្រាស់ថ្នាំព្យាបាលជាប្រចាំផងដែរ។ យុវតីរូបនេះបានលើកឡើងទៀតថា មានរឿងរ៉ាវខ្លះ និងនៅពេលខ្លះ នាងមិនហ៊ានទៅជួបពេទ្យនោះទេ ព្រោះនាងមានអារម្មណ៍ថាខ្មាសពេទ្យខ្លាំង ។ លុះដល់ទទួលដំណឹងមរណភាណនេះ ទើបធ្វើឱ្យមហាជនកាន់តែសោកស្ដាយ និងកាន់តែខ្លាចបំផុតចំពោះជំងឺបាក់ទឹកចិត្តយ៉ាងកាចសាហាវ និងជាឃាតកលាក់មុខ ដែលបានឆក់យកជីវិតមនុស្សជាច្រើននាក់។
ក្រៅពីក្រុមគ្រួសារដែលមានអារម្មណ៍ក្រៀមក្រំសោកស្ដាយចំពោះបាត់បង់យុវតីរូបនេះហើយនោះ ក្នុងនោះមានមិត្តភ័ក្ដរបស់នាង និងអ្នកលេងបណ្ដាញសង្គមជាច្រើនបានបង្ហាញអារម្មណ៍ខ្លោចចិត្តយ៉ាងសង្រែង ដោយអ្នកខ្លះលើកឡើងថា ៖
«ហេតុអីក៏គិតខ្លីបែបហ្នឹង ខ្ញុំបានដាស់តឿនបងហើយៗហេតុអីបងមិនស្តាប់ ធ្វើអីលែងចេញហើយ មានតែ អោយបងទៅកាន់សុគតិភព សូមអោយមានជាតិក្រោយកុំអាយុខ្លីបែបហ្នឹង 😢»

«( ម្ចាស់បេះដូង មាសស្នេហ៍ ) នេះជាពាក្យដែលពួកយើងតែងតែហៅគ្នាទៅវិញទៅមក ជាមិត្តភាពតែពួកយើងស្និទ្ធស្នាលនិងគ្នាដូចសង្សា មានរឿងអ្វីក៏តែងតែប្រឹក្សាពិភាក្សាគ្នាមិនថា រឿងពិបាកចិត្ត រឿងសប្បាយចិត្ត មិនថាពេលឈឺតែងតែបារម្ភពីគ្នា សូម្បីតែរឿងចង់ទិញអ្វីមួយឬចង់ធ្វើអ្វីមួយក៏តែងតែសួរគ្នាជានិច្ច អ្នកតែងតែនិយាយថានឹកខ្ញុំណាស់ ចង់ជួបខ្ញុំណាស់ អ្នកនិយាយថាចង់អោបខ្ញុំចង់ថើបខ្ញុំអោយបាត់នឹក 😢ពេលនេះខ្ញុំបានមកហើយ ខ្ញុំមកជួបអ្នកដូចបំណងហើយ គឺខ្ញុំមកជួបអ្នកជាលើកចុងក្រោយ ប៉ុន្ដែអ្នកមិនអាចក្រោកមកអោបថើបខ្ញុំបានទៀតទេ ខ្ញុំបានត្រឹមតែឈរសម្លឹងមើលអ្នកបិទភ្នែកគេងជារៀងរហូតគ្មានថ្ងៃភ្ងាក់ត្រលប់មកវិញទៀតឡើយ ខ្ញុំនៅតែចងចាំគ្រប់រូបភាពរបស់អ្នក មកទល់ពេលនេះខ្ញុំនៅតែមិនអាចទទួលយកបានទេថាថ្ងៃនេះខ្ញុំត្រូវបាត់បង់មិត្តសម្លាញ់ដ៏ល្អម្នាក់ជារៀងរហូត អំពើរល្អរបស់អ្នកនៅតែស្ថិតក្នុងការចងចាំនៃបេះដូងរបស់ខ្ញុំជានិច្ច (មិត្តសម្លាញ់💜) Ket Sura»
និងខ្លះទៀតថា «មិត្តអើយមិត្ត ទើបនិយាយគ្នាថាទៅកំពត សៅរ៍ អាទិត្យនឹង មិចក៏ទៅជាចឹងវិញ មួយរយៈនេះឯងថាស្មុកស្មាញ យើងក៏ប្រាប់ថា ពីរនាក់យើងជាន់ឆ្នាំទ្រាំទៅមិត្តធ្វើអារម្មណ៍ឱ្យសប្បាយៗ មិចក៏រឿងទៅជាចឹងលឿនពេកទទួលមិនចង់បាន ទាំងស្អាតចិត្តល្អ កាត្តញ្ញូឯងល្អណាស់ សូមឲទៅកាន់សុគតភព ហត់ហើយសម្រាកទៅមិត្ត សង្ឈឹមថាជាតិក្រោយយើងជាមិត្តល្អនឹងគ្នាទៀត RIP Ket Sura»។




