កំពង់ឆ្នាំង ៖ ទឹកកំពុងហូរកាត់លិចកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៤០-៤១ នៅស្ពានក្រាំងពន្លៃ ស្ថិតនៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នេះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ស្ថានភាពទឹកនៅទំនប់អន្លង់ជ្រៃ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទឹកកំពុងហក់ឡើង ហើយហូរចាក់ទៅតាមដងស្ទឹង អូរ នានា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ រហូតមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ ឥទ្ធិពលនៃទឹកទំនប់អន្លង់ជ្រៃ បានហូតចាក់មកតាមដងអូរ ធ្វើឲ្យចំណុចស្ពានក្រាំងពន្លៃ ទឹកហក់ឡើង ជន់លិច ហូរកាត់លើផ្លូវជាតិលេខ៥ ជាប់ព្រំប្រទល់ជាមួយឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
វត្តមានកម្លាំងសមត្ថកិច្ច អាជ្ញាធរ កំពុងដាក់ពង្រាយ ដើម្បីសម្រួលចរាចរ ៕



អត្ថបទ៖តាតុង សែនជ័យ
