កំពង់ធំ÷ នៅក្នុង ប្រតិបត្តិការចុះបង្ក្រាបទីតាំងបញ្ចាំម៉ូតូអត់ច្បាប់អត់មានឯកសារខាងលើនេះកម្លាំងចម្រះ.បានរកឃើញម៉ូតូចំនួន៣៣គ្រឿង ហើយក្នុងនោះម៉ូតូដែលមានឯកសារត្រឹមត្រូវចំនួន១៥គ្រឿង.និងអត់ឯកសារចំនួន១៨គ្រឿង។

លោកទិត.សំណាង.ស្នងការរង.ខេត្តកំពង់ធំបានរបញ្ជាក់ថា.ប្រតិបត្តិការចុះបង្ក្រាបនេះ.គឺដឹក នាំដោយសាយ.វាសនា.ព្រះរាជអាជ្ញារងអមសាលាដំ បូងខេត្តកំពង់ធំ.លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងអធិការស្រុកតាំងគោកនិងកម្លាំងនគរបាលប៉ុស្តិរដ្ឋបាល។សមត្ថកិច្ចបានបានថា.ទីតាំងបញ្ចាំម៉ូតូខាងលើនេះស្ថិតនៅភូមិរំចេក.ឃុំទ្រៀល.ស្រុកតាំងគោក.ខេត្តកំពង់ធំ។

បច្ចុប្បន្នម៉ូតូដែលអត់ឯកសារអត់ច្បាប់និងម្ចាស់ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិទ្រៀល.ដើម្បីចាត់ការបន្ត៕
អត្ថបទ÷កំពង់ធំ
